CamNews

គ.ជ.​ប​ គួរតែបង្កើតផែនទីផ្សាយផ្ទាល់ នូវលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ លើទំព័ររបស់ខ្លួន

ព័ត៌មានជាតិ ៖ ប្រិយមិត្តអ្នកតាមដានអានព័ត៌មានប្រាកដជាជាក់ច្បាស់ហើយថា កាលពីវេលា
ព្រឹកមិញនេះ លោកអ្នកបានទទួលបាននូវព័ត៌មានយ៉ាងឆាប់រហ័សបំផុត  ស្ដីពីលទ្ធផលនៃការ
បោះឆ្នោតនៅអាមេរិក នេះគឺដោយសារតែប្រព័ន្ធព័ត៌មានរបស់គេមានលក្ខណៈទំនើបនិងទាន់
សម័យ។


ដូចជាឧទាហរណ៍ខាងលើនេះស្រាប់​​  ករណីយើង  Click លើរដ្ឋណាមួយ នោះវានឹងបង្ហាញពី
                           សម្លេងឆ្នោតដែលទទួលបាននារដ្ឋមួយនោះ។

ទាក់ទឹននឹងភាពរហ័ស    នៃការផ្សាយព័ត៌មាន ស្ដីពីលទ្ធផលនៃការបោះឆ្នោត  យើងងាកទៅ
មើលទំព័រសារព័ត៌មានបរទេសធំៗ ដូចជា BBC ជាដើមនោះ​  ក៏បានចុះផ្សាយព័ត៌មានទាក់ទិន
នឹងការបោះឆ្នោតនៅអាមេរិក  យ៉ាងលឿន និងគួរអោយចាប់អារម្មណ៍  ស្របពេលដែលទំព័រ
BBC នេះ ក៏ផ្សាយផ្ទាល់នូវព័ត៌មានលំអិត ស្តីពីការរាប់សន្លឹកឆ្នោតតាមបណ្តារដ្ឋនីមួយៗទូទាំង
ប្រទេសផងដែរ។ ប្រការនេះ បានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ និងអ្នកតាមដានលទ្ធ
ផលនៃការរាប់សន្លឹកឆ្នោត។


   រូបភាពខាងលើ បង្ហាញពីបេក្ខភាពនីមួយៗ ទទួលបានសម្លេងឆ្នោតរបស់ខ្លួន

ផ្ទុយទៅវិញ បើយើងងាកក្រឡេកម​កមើលព័ត៌មានក្នុងស្រុកវិញ  យើងគ្រប់គ្នាប្រាកដជាជាក់
ច្បាស់ថា  នៅក្នុងអំឡុងឆ្នាំក្រោយ  ពោលគឺឆ្នាំ ២០១៣ នេះ  ប្រទេសកម្ពុជានឹងមានការបោះ
ឆ្នោតជ្រើសរើសតំណាងរាស្រ្ត​ សម្រាប់អាណត្តិទី ៥  ដូច្នេះ បើសិនគណៈកម្មាធិការជាតិរៀប
ចំការបោះឆ្នោត បង្កើតកម្មវិធីផ្សាយផ្តល់នូវព័ត៌មានស្តីពីការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលឬ
ក៏ខេត្ត នៅលើគេហទំព័ររបស់ខ្លួននោះ   ដែលស្រដៀងទៅនឹង ទំព័រសារព័ត៌មាន BBC ដែល
បានផ្សាយផ្ទាល់ពីដំណើររាប់សន្លឹកឆ្នោត ក៏ដូចជាលទ្ធផលបណ្តោះអាសន្នការបោះឆ្នោតជ្រើ
សរើសប្រធានាធិបតី សហរដ្ឋអាមេរិក  នោះ វាគឺជាករណីមួយ ដ៏ល្អប្រសើរចំពោះបងប្អូនជន
រួមជាតិខ្មែរ  ដែលនិយមតាមដានព័ត៌មានដោយប្រើប្រាស់អ៊ីនធើរណែត  ពោលគឺតាមដានពី
លទ្ធផលបណ្តោះអាសន្ន  ក៏ដូចជា ដំណើរការនៃការរាប់សន្លឹកឆ្នោតជាដើម៕

 

ដោយ ៖ រិទ្ធី


Tags: international news កម្ពុជា បោះឆ្នោត