CamNews

ម៉ូតូ 

ម៉ូតូ limousine ប្រវែង ៤,៧ម៉ែត្រ

ក្នុងពិធីតាំងពិព័ណ៌នៅក្រុង Hefei Shi ខេត្ត An-Hui ម៉ូដែលម៉ូតូ Auto ដែលមានដងខ្លួនវែង
ជាងគេត្រូវបានបង្ហាញខ្លួន។ ដោយមានប្រវែងឡើងដល់ ៤,៧មែត្រ ម៉ូដែលម៉ូតូ Auto
ពិសេសនេះ អាចឌុបមនុស្សបានរហូតដល់ ១២នាក់។

មិនត្រឹមតែជាផលិតផលតាំងបង្ហាញនោះទេ ម៉ូដែលម៉ូតូនេះក៏ត្រូវបាននាំចេញទៅលក់នៅ
ប្រទេសនៅទ្វីបអឹរ៉ូបមួយចំនួន ដោយក្នុងមួយគ្រឿងមានតំលៃ ២៣,៤៨៤ដុល្លា។ ម៉ូតូវែង
នេះ គឺជាផលិតផលរបស់ក្រុមហ៊ុន China Lanbei ។

China Lanbei ជាក្រុមហ៊ុនផលិតម៉ូតូ អគ្គីសនី ម៉ូតូ Auto និងកង់​ផងដែរ។ យើងអាចនិយាយ
បានថា ម៉ូតូ style "limousine" ខាងលើនេះ គឺជាផលិតផលមួយដ៏គួរឲ្យចាប់អារម្មណ៍របស់
ក្រុមហ៊ុន China Lanbei ៕

ប្រភព៖ autopro
ដោយ៖ មិនា

Tags: chinamotorlimousinechina lenbei