CamNews

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃកើនឡើង ដល់៦៧៧នាក់ហើយ

ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់នៅក្នុងប្រទេសថៃបានកើនឡើងដល់៦៧៧
នាក់ហើយ នឹង៣នាក់ទៀតនៅតែបន្តបាត់ខ្លួនក្នុងរយះពេលនៃគ្រោះទឹកជំនន់៤ខែនេះ។
អ្នកស្លាប់២នាក់ចុងក្រោយត្រូវបានគេរាយការណ៍ថាស្លាប់នៅក្នុងថ្ងៃអង្គារ នៅក្នុងខេត្ត
Pathumthani។
ខេត្តអាយុធ្យា ដែលជាទីក្រុងចំណាស់របស់ថៃគឺជាខេត្តដែលមានចំនួនអ្នកស្លាប់ច្រើនជាង
គេដែលមានចំនួន ១៣៩នាក់ បន្ទាប់មកគឺខេត្ត Nakhon Sawan ដែលមានចំនួនអ្នកស្លាប់៧២
នាក់។
មកដល់ថ្ងៃពុធនេះ ទឹកជំនន់នៅតែបន្តលិចនៅក្នុងខេត្តចំនួន១១ នឹងប៉ះពាល់ដល់ប្រជាជន
ចំនួន ១.៦លានគ្រួសារ ដែលស្មើរនឹង៤.៥លាននាក់។
ទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនថៃសរុបចំនួន ១៣.៤លាននាក់ ក្នុងខេត្តចំនួន៦៤
ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា៕

ដោយ វឌ្ឍនា
Xinhua

Tags: floodthai