CamNews

ថៃចំណាយទឹកប្រាក់៦៤៥លានដុល្លាក្នុងការស្តារប្រទេស បន្ទាប់ពីទឹកជំនន់

កាលពីព្រឹកថ្ងៃចន្ទ័នេះគណៈរដ្ឋមន្រ្តីរបស់ថៃបានសំរេចអនុមត្រ័សេចក្តីព្រៀងទឹកប្រាក់
ប្រមាណ២០ពាន់លានបាត ដែលស្មើរនឹង ៦៤៥លានដុល្លាអាមេរិកក្នុងការស្តារប្រទេស
ឡើងវិញបន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បានវាយប្រហារមកលើប្រទេសនេះអស់រយះពេល៤
ខែ គឺចាប់តាំងពីខែកក្កដាមកម្ល៉េះ។
ទឹកប្រាក់ទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការធ្វើអោយល្អឡើងវិញនូវទីជំរក នឹង
ហេដ្ឋារចនាសម្ពន្ធ័នានាសំរាប់ជីវភាពរស់នៅជនរងគ្រោះដោយដោយសារទឹកជំនន់នេះ។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីពិសេសនេះត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តី យ៉ីងឡាក់ ស៊ីណា
វ៉ាត់ត្រានឹងបានធ្វើវីដេអូ Conference ជាមួយនឹងបណ្តាអភិបាលខេត្តរងគ្រោះផងដែរដើម្បី
ពិភាក្សាទៅលើគំរោងថរិកានឹងចែករំលែកបទពិសោធន៍ទៅលើការស្តារផងដែរ។
ប្រទេសថៃបានចំណាយទឹកប្រាក់យ៉ាងច្រើនទៅលើគំរោងស្តារជាច្រើននៅក្នុងប្រទេស
កាលពីខែវិច្ឆការកន្លងទៅ៕

ដោយ វឌ្ឍនា

Tags: floodthairecoverybudget