មិនមានការប៉ះទង្គិចណាមួយបានកើតឡើងនៅក្នុងទន្លេមេគង្គក្នុងពេលដើរល្បាតរបស់
ប្រទេសចំនួនបួននោះទេដែលរួមមានចិន, ថៃ,មីយ៉ាន់មានឹងឡាវ។ នេះបើតាមសំដីរបស់
មន្រ្តីប៉ូលីសម៉ារីនរបស់ប្រទេសថៃដែលបានធ្វើការបដិសេធទៅលើការចេញផ្សាយមួយ
របស់សារពត៌មានរបស់ថៃ។
សារពត៌មានមួយដែលបានចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍មាននិយាយថាទាហាន
មីយ៉ាន់មាចំនួន៣នាក់ត្រូវបានស្លាប់ក្នុងការប៉ះទង្គិចមួយកាលពីថ្ងៃអាទិត្យនៅក្នុងប្រត្តិបត្តិ
ការល្បាតក្នុងទន្លេមេគង្គដែលមានចំងាយ ២០គីឡូមែត្រពីតំបន់ត្រីកោណ។
ក្រសួងសន្តិសុខសាធារណៈរបស់ចិនក៏បាននិយាយដែរថា កងល្បាត នឹងទូកល្បាតទាំង
អស់របស់មីយ៉ាន់មាបានត្រលប់មកកាន់កំពង់ផែរបស់ពួកគេដោយសុវត្ថិភាព។
ចំណែកឯក្រសួងពត៌មានរបស់មីយ៉ាន់មាឯណោះវិញបាននិយាយថា អាជ្ញាធររបស់គេ
មិនទាន់បានទទួលនូវពត៌មានដែលទាក់ទងទៅនឹងការប៉ះទង្គិចនេះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថាប្រទេសចិន,ឡាវ,ថៃនឹងមីយ៉ាន់មាបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ
លើការដើរល្បាតនៅក្នុងទន្លេមេគង្គចាប់ពីថ្ងៃសៅរមកម្ល៉េះ បន្ទាប់ពីទាហានចិន១៣នាក់
នឹងត្រូវបានគេសំលាប់នៅលើតំបន់ទន្លេមេគង្គក្នុងប្រទេសថៃតាំងពីខែតុលា៕
អត្ថបទរបស់Camnewsដែលបានចុះកាលពីម្សិលមិញ ទាហានមីយ៉ាន់មា៣នាក់ត្រូវបាន
សំលាប់ក្នុងទន្លេមេគង្គ
ដោយ
វឌ្ឍនា
Xinhua