CamNews

ក្រុមហ៊ុន VTC Online ចែកអំណោយជូន អ្នកក្រីក្រ

តំណាងក្រុមហ៊ុន VTC Online បានចុះចែកអំណោយជូនប្រជាជនក្រីក្រចំនួន ៣០គ្រួសារ
ចំណុះជើងវត្តជ្រោយដង្គំ ហៅវត្តព្រែករាំង ស្ថិតក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្ត
ព្រៃវែង។

កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១១ តំណាងក្រុមហ៊ុន VTC Online មួយក្រុម បានធ្វើដំណើរ
ចុះទៅចែកអំណោយដល់ប្រជាជនក្រីក្រនៅក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ប្រជាជនក្រីក្រដែលត្រូវបានទទួលអំណោយពីក្រុមហ៊ុន VTC Online មានចំនួនសរុប ៣០
គ្រួសារ ដែលស្ថិតនៅក្នុងជើងវត្តជ្រោយដង្គំ ហៅវត្តព្រែករាំង​ ក្នុងនោះមាន ២១គ្រួសារមកពី
ភូមិព្រែករាំង និង ៩គ្រួសារមកពីភូមិ ព្រែកចាម។

អំណោយដែលត្រូវបានក្រុមហ៊ុន VTC Online ចែកជូនសម្រាប់គ្រួសារនិមួយៗ រួមមាន អង្ករ
២៥ គីឡូក្រម មី ១កេះ ត្រីខកំប៉ុង ១យួរ និងថវិការចំនួន ២០.០០០រៀល។

ថ្វីដ្បិតតែអំណោយទាំងនេះមានភាពស្ដួចស្ដើងក៏ពិតមែន ប៉ុន្ដែវាបានបង្ហាញពីកាយវិការ
មនុស្សធម៌ និងការចេះជួយគ្នាក្នុងគ្រាអាសន្ន។ ទោះជាត្រូវធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ ក្រុម
បុគលិកនៃក្រុមហ៊ុន VTC Online ទាំងអស់មានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានរួម
ចំណែកក្នុងសកម្មភាពចែកអំណោមដោយផ្ទាល់នៅក្នុងលើកនេះ។





គួរបញ្ជាក់ថា ក្រុមហ៊ុន VTC Online គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មកំសាន្ដលំដាប់កំពូលប្រចាំ
ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជាសេវាកម្ម ហ្គែមអនឡាញ និងគេហទំព័របែប
កំសាន្ដ(camnews.com.kh)ជាដើម ដែលបច្ចុប្បន្នកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង
វិស័យកំសាន្ដ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ VTC Online

Tags: newsvtc onlinenational news