Sacred Blue Cenote គឺជាឈ្មោះអាងហែលទឹកធម្មជាតិ ដ៏អាថ៌កំបាំង នៅក្រោមដី ដ៏ចម្លែក
មានផ្ទៃទឹកពណ៌ខៀវស្រងាត់ ថ្លាដូចកញ្ចក់ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសម៉ិចសិចកូ។
អាងហែលទឹកនៅក្រោមដី ដ៏ចម្លែកនេះ ពិតជាផ្តល់នូវទេសភាព ដ៏ស្រស់ស្អាត ប្លែក ព័ទ្ធជុំ
វិញទៅព្រៃឈើ ពណ៌បៃតង អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ បង្កើតបានជាទស្សនីយ
ភាពមួយ ដ៏អស្ចារ្យបំផុត ដែលមនុស្សកម្រនឹងបានឃើញ។
អាងហែទឹក Sacred Blue Cenote គឺមានជម្រៅ ២៤,៩៩ម៉ែត្រ នៅក្រោមផ្ទៃដី។ ចំណែកទឹក
នៅក្នុងអាងហែលទឹកនេះ គឺមានជម្រៅ ៣៩,៦២ម៉ែត្រ និងមានទំហំ ៥៩,៧៤ម៉ែត្រ៕
ចំពោះតម្លៃសំបុត្រ ចូលទៅកម្សាន្តនៅក្នុងឧទ្យានធម្មជាតិ ឬ អាងហែលទឹកក្រោមដីនេះ គឺ
មានតម្លៃ ៧០ pesos (ម៉ិចសិចកូ) ស្មើនឹង ៥ ទៅ ៦ដុល្លារ (អាមេរិក)។ តំបន់នេះ ចាប់បើកពី
ម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ examiner