CamNews

ព័ត៌មានអន្តរជាតិ 

ស្តែងៗ ធានាថារន្ធត់ ប្រតិបត្តិការផ្ទុះអាវុធ ឆ្មក់ ចាប់ ស្តេចគ្រឿងញៀន ពីក្នុងភូមិគ្រឹះ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ជាការពិត គ្មានអ្វីរន្ធត់ជាងការវាយឆ្មក់ សម្រុកចាប់ឃាត់ខ្លួនស្តេចគ្រឿងញៀន ពិភពលោកនោះទេ ដែលប្រតិបត្តិការជាក់ស្តែង នាំមកនូវ សម្លេងបំផ្ទុះគ្រាប់បែក ​ ស្នូរកាំភ្លើងបាញ់ បោះគ្រប់ទីកន្លែង នៅក្នុងសំណង់អាគារភូមិគ្រឹះ ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានរុស្ស៊ី អោយដឹងថាប្រតិបត្តិការហង្សខ្មៅ ឬ Operation Black Swan ត្រូវបានធ្វើឡើងនៅភូមិគ្រឹះ    ក្នុង  ទីក្រុង  Los Mochis,  Sinaloa  ព្រឹកព្រលឹមថ្ងៃសុក្រ ចុង សប្តាហ៍កន្លងទៅនេះ នៅក្នុងប្រទេសម៉ិចសិក ដែល  ជាប្រតិបត្តិការវាយឆ្មក់ សម្រុកចាប់ឃាត់ខ្លួន ស្តេចគ្រឿងញឿន ម៉ិចសិក El Chapo ។ តាមរយៈការ  វាយឆ្មក់លើកនេះ ឃ្លីបវីដេអូ រយៈពេល ១៥ នាទីដែលបានផ្តិតរូបភាពបានក្រោយពីបំពាក់នៅលើ   មួក  សុវត្ថិភាពនោះ ត្រូវបានចេញផ្សាយថ្ងៃ ច័ន្ទនាដើមសប្តាហ៍នេះ​។

បណ្តាកងកម្លាំងពិសេស ប្រទេសម៉ិចសិកមានបញ្ហាប្រឈមជាខ្លាំងជាមួយនឹងកម្លាំងតប តអង្គរក្ស ស្តេចគ្រឿងញៀន ដែលដាក់ចិត្តកាយស្ម័គ្រស្លាប់ដើម្បីម្ចាស់     ជា  លទ្ធផល  សមាជិកស្តេចគ្រឿង​ ញៀន៥នាក់បានស្លាប់បាត់បង់ជីវិត ខណៈកងកម្លាំងរដ្ឋាភិបាល ប្រទេសម៉ិកសិកម្នាក់ រងរបួស។

របាយការណ៍ បញ្ជាក់អោយដឹងថា តាមរយៈឃ្លីបវីដេអូ​ផ្តិតជាប់ទិដ្ឋភាព ទាំងស្រុង ស្តីពីការវាយឆ្មក់ នោះពុំឃើញមានវត្តមានស្តេចគ្រឿងញៀននោះទេ ខណៈស្តេចគ្រឿងញៀន  រូបនេះ បានរត់ភៀស ខ្លួនចេញពីភូមឹគ្រឹះប្រឈមគ្រោះថ្នាក់ខាងលើ តាមរយៈរូបផ្លូវក្រោមដី ទោះជាយ៉ាងណាក៏ដោយចុះ ស្តេចគ្រឿងញៀន ត្រូវចាប់ឃាត់ខ្លួនបានសាជាថ្មី អំឡុងថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ ផ្ទាល់តែ ម្តង ។ រថពាសដែក ២ ​គ្រឿង កាំភ្លើងវែង ៨ដើម កាំភ្លើងខ្លី ១ដើម និង  ឧបករណ៍បាញ់រ៉ុកកែតមួយ ឧបករណ៍ ត្រូវបានរឹបអូសពីប្រតិបត្តិការវាយឆ្មក់លើកនេះ ៕

- អាន ៖​ "ភ្ញាក់ផ្អើល" ផ្ទុះអាវុធមុននេះ ស្លាប់ ៥នាក់ ខណៈចាប់បាន ស្តេចគ្រឿងញៀន វិញហើយ ក្រោយហែកគុក ៦ខែ (វីដេអូ)

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ​


Tags: Int news Breaking news World news Unt news Hot news Mexico Drug lord ISIS