CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធកក្រើក អំឡុង ហែកគុក ទ្រង់ទ្រាយធំ ស្លាប់ទណ្ឌិត តិចបំផុត ៤៩នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ ការប៉ះទង្គិចរវាងក្រុមបះបោរ  នៅ ឯ ពន្ធនាគារមួយកន្លែង នាទីក្រុង Monterrey ​ភាគខាងជើងប្រទេសម៉ិចសិក បានបណ្តាលអោយ  មានករណីស្លាប់ទណ្ឌិត ដល់ទៅ ៤៩ នាក់ហើយ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ីចុះផ្សាយប៉ុន្មានម៉ោង មុននេះបន្តិច​។


អភិបាលរដ្ឋ Nuevo Leon លោក Jaime  Rodriguez  ឲ្យ ដឹងថា  ហោចណាស់ ជនរងគ្រោះ ១២ នាក់ បានទទួលរងរបួសធ្ងន់ ស្រាល នៅឯពន្ធនាគារ Topo Chico បន្ទាប់ ពី ក្រុមទណ្ឌិតព្យាយាមហែកគុក ដោយប្រើប្រាស់អំពើហឹង្សាជាច្រើន រួមមានដូចជា អាវុធ មុតស្រួច ដំបងជាដើម។ប្រភពបន្តឲ្យដឹងថា មានករណីគ្រោះអគ្គីភ័យទន្ទឹមនឹងគ្នាដែរ នៅឯឃ្លាំងស្តុកពន្ធនាគារ ។ បន្ថែមពីលើនេះ​ មន្រ្តីផ្លូវការសរ បញ្ជាក់ឲ្យដឹងថា ស្ថានការណ៍គឺស្ថិតនៅក្រោមការគ្រប់គ្រងបាន ដូច្នេះ ​គ្មានករណី ទណ្ឌិតរត់គេចខ្លួន បាននោះទេ ។ បណ្តាសាច់ញ្ញាត្តិទណ្ឌិត ដែលបានរង់ចាំ  នៅ ខាងក្រៅពន្ធនាគារ ដែលមានភាពអន្ទះ សាចង់ដឹងចង់ឮព័ត៌មានពីខាងក្នុងពន្ធនាគារនោះ បាននាំគ្នា   តវ៉ាទាមទារព័ត៌មានលម្អិត ដោយមាន ជាការបិទផ្លូវថែមទៀតផង។


គួរបញ្ជាក់ថា បណ្តាសាច់ញ្ញាត្តិទណ្ឌិត ដែលផ្ទុះការតវ៉ាទាំងនោះ បានព្យាយាមគប់ដុំថ្ម ក៏ដូចជា ដំបង ចូលទៅក្នុងពន្ធនាគារ ខណៈព្យាយាមអូសទាញរបងរាំងផ្លូវពន្ធនាគារចេញ ក្រោយពីមន្រ្តីប៉ូលីសពាក់ ព័ន្ធដាក់បង្ខាំងផ្លូវពួកគេ ។ ស្រ្តីម្នាក់ដែលមានឈ្មោះថា   Ernestina  និង បាន អះអាងថាខ្លួនជា ម្តាយ ទណ្ឌិតនោះ គូសបញ្ជាក់ឲ្យដឹងថា បណ្តាមន្រ្តីពាក់ព័ន្ធ ពុំទាន់ស្រាយបំភ្លឺដល់ពួកគាត់នៅឡើយទេ ថា តើមានរឿងអ្វីកើតឡើងឲ្យប្រាកដ ពោល បណ្តាឆ្មាំគុកឲ្យ ដឹង ថា ស្រាយបំភ្លឺអោយដឹង លុះត្រា ស្ថាន ការណ៍ស្ថិតនៅក្រោមការគ្រប់គ្រងបានពេញលេញជាមុនសិន ។


របាយការណ៍បន្ថែមឲ្យដឹងថា ហេតុការណ៍ប្រឈមខាងលើ ពោល ការហែកគុកទ្រង់ទ្រាយធំខាងលើ នេះ កើតឡើងមួយថ្ងៃមុននឹងការមកដល់ សម្តេចសង្ស Pope Francis ទៅកាន់ពន្ធនាគារនាភាគខាង ជើងទីក្រុង Ciudad Juarez ដែលជាទីក្រុងមានការប្រឈមខ្លាំង ពាក់ព័ន្ធអំពើហឹង្សារវាងក្រុមជួញ ដូរ គ្រឿងញៀន៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico Drug lord ISIS