ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេស ម៉ិចសិក ចាប់បានសាជាថ្មីហើយ ស្តេចគ្រឿងញៀន Joaquin "El Chapo" Guzman ៦ខែក្រោយពីរត់គេចខ្លួន តាមរយៈរូងផ្លូវក្រោមដី ពី ពន្ធនាគារដែលមានការ យាមកាមសន្តិសុខខ្ពស់បំផុតរបស់ម៉ិចសិក ។
គូសបញ្ជាក់ដោយផ្ទាល់ នៅលើបណ្តាញសង្គម ទ្វីតធើ ប្រធានាធិបតី ម៉ិចសិក លោក Enrique Pena Nieto អោយដឹងថា ៖ "បេសកម្មទទួល បានជោគជ័យ ពួកយើងចាប់ស្តេចគ្រឿងញៀនបាន វិញហើយ" ។ គួរបញ្ជាក់ថា Guzman គឺ ជាស្តេច គ្រឿងញៀន លើសាកលលោក ដែលក្រុមខ្លួន ជំ នាញក្នុងការជួយ ដូរ ខុស ច្បាប់ បណ្តា គ្រឿងញៀន មួយចំនួនរួមមានដូចជា កូកាអ៊ីន ហេរ៉ូអ៊ិន និង methamphetamines ជាដើម ចូលទៅក្នុងទឹកដី សហរដ្ឋអាមេរិក តាមរយៈក្រុមរបស់ខ្លួនដែល មានឈ្មោះថា Sinaloa មាន Guzman ជាប្រមុខ។
៦ខែមុន Guzman ដែលត្រូវបានគេស្គាល់ថា ជាស្តេចគ្រឿង ញៀន លើលោក បានរត់គេចខ្លួនបាន សម្រេច តាមរយៈរូងផ្លូវក្រោមដីរយៈជម្រៅជ្រៅ ដល់ទៅ ១០ម៉ែត្រ និងរយៈចម្ងាយឆ្ងាយដល់ទៅ ១,៥ គីឡូម៉ែត្រ ។ ប្រធានាធិបតី ម៉ិចសិក លោក Pena Nieto ពណ៌នា ពីការចាប់ខ្លួនស្តេចគ្រឿង ញៀនបានសាជាថ្មីលើកនេះអោយដឹងថា គឺជាភាព ជោគជ័យ មួយដ៏អស្ចារ្យ និងសរបញ្ជាក់ដល់ បណ្តាពលរដ្ឋម៉ិចសិក អោយដឹងពីភាពមានទំនុកចិត្ត ទៅ លើសមត្ថភាពរដ្ឋ ក្នុងការធានាបាន នូវ ការអនុវត្តបទបញ្ជា និងច្បាប់។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បេក្ខភាពស្តេចគ្រឿងញៀន រូបនេះ ត្រូវបានចាប់ឃាត់ខ្លួន បានសាជាថ្មី បន្ទាប់ពីមានការបាញ់តទល់ជាមួយនឹងកងកម្លាំងជើងទឹក ប្រទេសម៉ិចសិក នៅក្នុង ទីក្រុង Los Mochis រដ្ឋ Sinaloa ដែលជាទឹកដីនៃស្រុកកំណើត ស្តេចគ្រឿងញៀនផ្ទាល់តែម្តង មាន ទីតាំងស្ថិតនៅភាគខាងជើង ឈៀង ខាងលិច ប្រទេសម៉ិចសិក ។ ហោចណាស់ ជនសង្ស័យ ៥ នាក់ ផ្សេងទៀត ដែលជាសមាជិកស្តេចគ្រឿងញៀន ត្រូវបានបាញ់សម្លាប់អំឡុងការវាយឆ្មក់លើក នេះ ដែលចាប់ចេញប្រតិបត្តិការដោយ អាជ្ញាធរម៉ិចសិក រួមមាន ដូចជា កងទ័ពជើងគោក កងទ័ព ផ្លូវទឹក និង មន្រ្តីប៉ូលីសជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី