ព័ត៌មានអន្តរជាតិ ៖ អភិបាលក្រុងម្នាក់ មកពីប្រទេស ម៉ិចសិក ដែលទើប តែ ជាប់ឆ្នោតនោះ ត្រូវ បានក្រុមខ្មាន់កាំភ្លើង បាញ់សម្លាប់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីចូល កាន់ តំណែង ទើបតែបាន ២ ថ្ងៃតែប៉ុណ្ណោះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោកស្រី Gisela Mota ត្រូវបាន ឧក្រិដ្ឋជនបាញ់សម្លាប់ នៅភូមិគ្រឹះរបស់លោកស្រី នាទីក្រុង Temixco មានរយៈចម្ងាយប្រមាណ ៨៥គ.ម ភាគខាងត្បូង ទីក្រុង ម៉ិចសិក ពោលក្រុមខ្មាន់កាំភ្លើង បាន បាញ់ប្រហារ សម្លាប់ លោកស្រី រយៈពេល ១ ម៉ោង ក្រោយពីលោកស្រី ស្បថ ចូលកាន់តំណែង កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅនេះ ។
សារព័ត៌មានក្នុងស្រុកចុះផ្សាយអោយដឹងថា បេក្ខភាព អភិបាលក្រុង ទើបតែ ជាប់ឆ្នោតថ្មីរូបនេះ រងនូវការវាយប្រហារ បាញ់សម្លាប់ ពីសំណាក់ក្រុមខ្មាន់កាំភ្លើង មានគ្នា ៤ នាក់ ក្នុងនោះ ២ នាក់ ត្រូវមន្រ្តី ប៉ូលីស បាញ់ សម្លាប់ស្លាប់នៅនឹងកន្លែង ខណៈ ២ នាក់ទៀត ត្រូវបានចាប់ឃាត់ខ្លួន ។ ចេតនានៃការបាញ់ប្រហារ សម្លាប់លើកនេះ ពុំទាន់ជាក់ច្បាស់នៅឡើយទេ។
របាយការណ៍ បញ្ជាក់អោយដឹងថា អភិបាលក្រុង ពីប្រទេស ម៉ិចសិក ជាច្រើននាក់ រងនូវការវាយ ប្រហារបាញ់សម្លាប់ចោល អំឡុងឆ្នាំ ២០១៥ កន្លងទៅនេះ ពីសំណាក់ក្រុមអន្ធពាល រថពន្ធគ្រឿង ញៀនខុសច្បាប់។ គួរបញ្ជាក់ថា លោកស្រី Gisela Mota អតីតសមាជិករដ្ឋសភាព សហព័ន្ធដែល ទើបតែជាប់ឆ្នោតជាអភិបាលក្រុងរូបនេះ ធ្លាប់សន្យា ជាមួយ នឹង ការតាំងចិត្ត យ៉ាងមុតមាំអោយ ដឹងថា លោកស្រី នឹងបោសសម្អាតឧក្រិដ្ឋកម្មគ្រឿងញៀន ពី ទីក្រុង Temixco អោយខានតែបាន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី