ព័ត៌មានអន្តរជាតិ ៖ ព្យុះកំបុតត្បូង Patricia ដែលត្រូវបាន គេស្គាល់ថា ជាព្យុះកំបុតត្បូងសាហាវបំ ផុតនៅក្នុងទំព័រប្រវត្តិសាស្រ្ត ឈូងសមុទ្រ Pacific បានវាយ ប្រហារ ទៅលើ ប្រទេសម៉ិចសិក នៅ វេលាម៉ោង ៦ និង ១៥ នាទីល្ងាច ថ្ងៃសុក្រ (ម៉ោងក្នុងស្រុក ប្រទេស ម៉ិចសិក ត្រូវនឹងម៉ោង ៧ និង ១៥ នាទី ម៉ោង លោកខាងកើត) ខណៈ វិនាទីនេះ វាកំពុងតែមានឥទ្ធិពលបន្តការវាយប្រហារបោក បក់ទៅលើ ប្រទេសម៉ិចសិក បន្តទៀត ។
សេចក្តីរាយការណ៍ ពីភ្នាក់ងារ អាកាសធាតុថ្នាក់ជាតិ សហរដ្ឋអាមេរិក ឬ the U.S. National Wea - ther Service បញ្ជាក់អោយដឹងថា ៖ Patricia ជាព្យុះកំបុតត្បូង មានកម្លាំង ខ្យល់បក់បោក វាយ ប្រ ហារ ខ្លាំងដល់ទៅ ២៦៥ គ.ម ក្នុង ១ ម៉ោង។ អាជ្ញាធរ ប្រទេសម៉ិចសិក បានជម្លៀសពលរដ្ឋ របស់ ខ្លួន រាប់ពាន់នាក់ ពីលំនៅស្ថាន នៅតាមបណ្តោយឈូងសមុទ្រ Pacific សេចក្តីបំភ្លឺ ពី the World Meteorological Organization អោយដឹងថា ព្យុះកំបុតត្បូង Patricia ត្រូវបានចាត់ចូលជា ព្យុះកំបុត ត្បូងសាហាវបំផុត នៅក្នុងទំព័រ ប្រវត្តិសាស្រ្ត ខណៈ មាន ការប្រៀបធៀប ថា Patricia ប្រៀបបាន នឹងព្យុះទីហ្វុង Haiyan ដែលបានសម្លាប់មនុស្ស តិចបំផុត ៦៣០០ នាក់ នៅប្រទេស ហ្វីលីពីនក្នុង ឆ្នាំ ២០១៣ កន្លងទៅនេះ ។
អាជ្ញាធរ ប្រទេសម៉ិចសិក ធ្វើសេចក្តីប្រកាស ចាត់រដ្ឋចំនួន ៣ ចូល ទៅក្នុងសភាពមានអាសន្ន ពី ព្រោះរដ្ឋទាំង ៣ នេះ ស្ថិតនៅក្រោម គន្លងផ្លូវនៃការបោកបក់ព្យុះកំបុតត្បូង Patricia ។ វាបានវាយ ប្រហារ រួចទៅហើយ ដោយបានបណ្តាលអោយមាន ការ រអិល បាក់ដី នៅក្នុងតំបន់ Cuixmala រដ្ឋ Jalisco មានរយៈចម្ងាយប្រមាណ ៨៥ គ.ម ពីទីកុ្រងកំពង់ផែ Manzanillo ។ មជ្ឍមណ្ឌលព្យុះកំបុត ត្បូងថ្នាក់ជាតិសហរដ្ឋអាមេរិក មានមូលដ្ឋាន នៅ Miami អោយដឹងថា ព្យុះកំបុតត្បូង Patricia បាន វាយប្រហារ តំបន់ឈូងសមុទ្រជាមួយនឹងកម្លាំងខ្យល់បក់ ២៦៥ គ.ម ក្នុង១ម៉ោង ។ ឃ្លីបវីដេអូផ្តិត ទិដ្ឋភាពរួមនៅ រដ្ឋ Manzanillo មួយម៉ោងមុន ព្យុះកំបុតត្បូង ធ្វើការវាយប្រហារ បង្ហាញជាក់ស្តែង អោយដឹងថា ដើមឈើ ត្រូវបានខ្យល់បក់ កាច់ឡើងកោង ។ លោកស្រី Claire Nullis អ្នកនាំពាក្យ តំណាងអោយ World Meteorological Organization អោយដឹងថា ៖ កម្លាំងខ្យល់បក់ នៃព្យុះកំបុត ត្បូង Patricia មានកម្លាំងខ្លាំងបំផុត ដល់ថ្នាក់ មានសមត្ថភាព បោកបក់ ក៏ដូចជា ទាញយកយន្ត ហោះទៅជាមួយក្នុងមួយពព្រិចភ្នែក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី