ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានស្កាយញូវ កាលពីយប់ថ្ងៃទី ១៣ សីហា ឆ្នាំ ២០១៤ ម្សិលមិញនេះ បានចេញផ្សាយ សម្រង់អត្ថបទ សារព័ត៌មាន អោយដឹងថា រថភ្លើងដឹកអ្នកដំណើរ ប្រមាណជាង ១៤០ នាក់បានជួយនឹងគ្រោះថ្នាក់ បើកធ្លាក់ផ្លូវ ងាករេ ចូលទៅក្នុង ជ្រលងជ្រោះជ្រៅ ក៏ដោយ សារតែ គ្រោះ ធម្មជាតិ រអិលបានដី ។
ជាមួយនឹងប្រជុំរូបភាពខាងក្រោមនេះ បញ្ជាក់ស្តែងៗ អោយដឹងថា ទូររថភ្លើង មួយបាន រេ និង សំយ៉ុង ធ្លាក់ចូលទៅក្នុងជ្រោះជ្រៅ ក្រោយពីរថភ្លើងមួយគ្រឿង ដឹកអ្នកដំណើរនេះ បើកធ្លាក់ផ្លូវ ។ ប្រភពសារ ព័ត៌មានដដែល បញ្ជាក់បានអោយដឹងថា ករណីគ្រោះថ្នាក់មួយនេះ បានកើតឡើង នៅឯ ភាគខាងកើត ប្រទេស Switzerland ។
របាយការណ៍ បញ្ជាក់បានថា យ៉ាងហោចណាស់ មនុស្ស ៥ នាក់ បានទទួលរងរបួសធ្ងន់ ខណៈ ៦នាក់ ផ្សេងទៀត បានទទួលរងរបួសស្រាល ដោយនៅក្នុងនោះ ក្រុមអ្នកដំណើរ រាប់សិបនាក់ផ្សេងទៀត ត្រូវ បានក្រុមការងារ ជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ