វីដេអូផ្សាយពាណិជ្ជកម្មមួយនៅលើទូរទស្សន៍របស់ហូឡង់(Netherlands) ដែលបង្ហាញរូបភាព
សិចស៊ីរបស់ស្ដ្រីអ៊ុយក្រែន កំពុងតែធ្វើអោយក្រុមមន្ដ្រីក្រុង Kiev ខឹងខ្លាំង។
ទំព័រ RT បានរាយការណ៍ថា ក្លីបវីដេអូមួយដែលមានឈ្មោះថា "ចូរអូសគាត់អោយនៅផ្ទះ" ត្រូវ
បានបង្កើតឡើងដោយយល់ថា ស្ដ្រីអ៊ុយក្រែនមានភាពទាក់ទាញយ៉ាងខ្លាំង ដូច្នេះស្ដ្រីជាជាតិ
ហូឡង់ជាប្រពន្ធត្រូវតែរក្សាស្វាមីរបស់ខ្លួនអោយនៅក្នុងផ្ទះ ជាការជំនួសអោយពួកគេទៅកាន់
ក្រុង Kiev ដើម្បីទស្សនាបាល់ទាត់ Euro 2012 នៅខែមិថុនាខាងមុខ ដែលអាចធ្លាក់ទៅលើដៃ
របស់នារីៗនៅប្រទេសនោះ។
វីដេអូផ្សាយពាណិជ្ជកម្មនេះបានបង្ហាញថា នៅពេលប្រើប្រាស់ពាក្យគន្លឹះ ukraine women នៅ
លើ Google នោះគេនឹងឃើញមានរូបថតស្ដ្រីជាច្រើនដែលស្លៀកពាក់ "ខ្វះក្រណាត់"។
បន្ទាប់ពីបានដឹងអំពីក្លីបនេះ ក្រុមមន្ដ្រីការទូត អ៊ុយក្រែន មានការខឹងសម្បារយ៉ាងខ្លាំង និងបាន
ចោទហូឡង់ ថាបានរំលោភលើភាពជាមនុស្ស និងប្រកាន់ពូជសាសន៍។
Aleksandr Dikusarov អ្នកនាំពាក្យក្រសួងការបរទេស អ៊ុយក្រែន បានប្រកាសថា ៖ "យើងសូម
ប្រឆាំងទៅនឹងការយល់ឃើញក្នុងការផ្សាយពាណិជ្ជកម្មនេះ។ យើងខ្ញុំស្នើអោយភាគីហូឡង់លុប
ចោលនូវការផ្សាយពាណិជ្ជកម្មនេះជាបន្ទាន់"។
ឯកអគ្គរដ្ឋទូតរបស់អ៊ុយក្រែនប្រចាំប្រទេសហូឡង់ លោក Oleksandr Horin ក៏បញ្ចេញប្រតិកម្ម
ទៅនឹងការផ្សាយពាណិជ្ជកម្មនេះ លោកក៏បានទាក់ទងទៅកាន់សម្ព័ន្ធកីឡាជាតិហូឡង់។ ប៉ុន្ដែ
សម្ព័ន្ធកីឡានេះបានបដិសេធចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយក្លីបផ្សាយពាណិជ្ជកម្មនោះ។
រហូតមកទល់នឹងពេលនេះ ក្រសួងការបរទេសហូឡង់មិនទាន់ធ្វើអត្ថធិប្បាយណាមួយអំពីបញ្ហា
នេះនៅឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ YT/Zing