បន្ទាប់ពីថ្ងៃ ១៤កុម្ភៈ បានកន្លងផុតទៅ ថ្ងៃ ៨មិនាក៏រៀបនឹងចូលមកដល់ ហើយវាក៏ធ្លាប់ធ្វើឱ្យអតិថិ
ជន ពិសេសគឺបុរស ត្រូវឈឺក្បាល ដោយសារមិនដឹងត្រូវជ្រើសរើសអំណោយណាមួយដែលមាន
អត្ថន័យបំផុត សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
ខាងក្រោមនេះ គឺជាអំណោយល្អៗសម្រាប់ថ្ងៃ ៨មិនា ដែលជាទិវាសិទ្ធិនារី សម្រាប់ឆ្នាំ ២០១៤ ៖
១. ផ្កាស្នេហ៍អមតៈ
ផ្កាគឺជារបស់ដែលមិនអាចខ្វះបាន ក្នុងជីវភាពរស់នៅ ពិសេសរឿងស្នេហា ប៉ុន្ដែ ផ្កាដែលត្រូវបាន
គេកាប់លក់ គឺមិនអាចនៅស្រស់បានលើសពី ១សប្ដាហ៍នៅទេ ហើយតម្លៃរបស់វាក៏ថ្លៃ។
ដូច្នេះ នៅក្នុងទិវាសិទ្ធិនារី ៨មិនាខាងមុខ អ្នកគួរតែជ្រើសរើសផ្កាដែលត្រូវបានគេប្រើបច្ចេកទេស
ពិសេសរបស់ជប៉ុន ដើម្បីរក្សាផ្កាឱ្យនៅស្រស់ បានរាប់ឆ្នាំ។
២.ទឹកអប់ដ៏ទាក់ទាញ
ទឹកអប់ក្រអូបបានយូរ គឺជាអំណោយមួយក្នុងចំណោយអំណោយថ្លៃៗដែលស្ដ្រីទាំងអស់ចង់
បាន។ ទឹកអប់ អាចជួយឱ្យមនុស្សបង្ហាញនូវភាពដោយឡែក ឬវណ្ណៈរបស់ខ្លួន។
ប្រភេទទឹកអប់ ដែលមានក្លិនក្រអូបមានមន្ដស្នេហ៍ ប្រកប់ដោយភាពជាស្ដ្រីភេទ ដូចជា Chanel
Chance, Lancome Hypnose, Vera Wang ជាដើម ប្រាកដជាធ្វើឱ្យអ្នកទទួលអំណោយ មានការ
រំភើបចិត្ត។
៣. គ្រឿងអលង្ការគុជខ្យង ឬប្រាក់អ៊ីតាលី
ខ្សែ.ក ដាំគុជខ្យង ឬខ្សែ.ក ខ្សែដៃប្រាក់អ៊ីតាលី តែងតែជាគ្រឿងអលង្ការដ៏ល្អ ធ្វើឱ្យស្ដ្រីទាំងឡាយ
ពេញចិត្ត ពិសេសគឺនារីដែលចូលចិត្តភាពថ្លៃថ្នូរ ហឺហា។
៤. កាបូបដៃប្រណិត
កាបូបដៃ ជារបស់មួយសំខាន់ ដែលស្ដ្រីម្នាក់ៗត្រូវតែមាន។ ប្រសិនចង់ទិញកាបូបសម្រាប់ជា
អំណោយជូនមិត្តស្រី ក្នុងឱកាសទិវាសិទ្ធិនារី ៨មិនាឆ្នាំនេះ អ្នកគួរជ្រើសរើសកាបូបដៃដែលមាន
រូបរាងបួនជ្រុងទ្រវែង ព្រោះថា កាបូបប្រភេទនេះ នឹងសមស្របជាមួយស្ទីលគ្រប់ប្រភេទ។
៥. ទូរស័ព្ទទំនើប
រស់នៅក្នុងពិភពលោកមួយដែលមានបច្ចេកវិទ្យាខ្ពស់ នោះអំណោយជាស្មាតហ្វូន នឹងធ្វើឱ្យនាង
ពេញចិត្ត។ នេះគឺជាអំណោយដែលមានន័យ សម្រាប់មនុស្សដែលកំពុងស្រឡាញ់គ្នា។ ទូរស័ព្ទ
ឆ្លាតវៃ គឺជាខ្សែអំបោះក្រហម តភ្ជាប់អ្នក និងដៃគូ គ្រប់ពេល គ្រប់ទីកន្លែង។
ប៉ុន្ដែ អំណោយជាទូរស័ព្ទឆ្លាតវៃ ដូចជា iPhone 5 ឬ Galaxy SIII ជាដើម ប្រហែលជានឹងបណ្ដាល
ឱ្យពួកនាងយល់ថា ថ្លៃហួសហេតុ ដូច្នេះ ប្រសើរជាងនេះ អ្នកគួរជ្រើសរើសស្មាតហ្វូនដែលមាន
តម្លៃទាប និងមានកម្មវិធីទាំងឡាយ ដែលពួកនាងយកចិត្តទុកដាក់។
អត្ថបទសំខាន់ៗ ៖
ចង់បានកូនប្រុស ត្រូវពឹងលើអាហារ និងការមករដូវ
ពលរដ្ឋអាមេរិក “ល្ងង់ខ្លៅ” ផ្នែកវិទ្យាសាស្ដ្រ ដល់កម្រិតណា?
ចង់មានផ្ទៃពោះ ដោយងាយស្រួល គួរបរិភោគសាច់មាន់ ឬល្ពៅ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS