CamNews

ព័ត៌មានបច្ចេកវិទ្យា 

យ៉ាហ៊ី! iPhone ជិះស្លៀកលីអូ (ខោទ្រនាប់) ទៀត

គ្រាន់តែបានឃើញរូបភាព ប្រហែលជា ប្រិយមិត្តទាំងអស់គ្នា មានការចម្លែកចិត្តហើយមែនទេ
ថា iPhone 5 អីគេហ្នឹង ចេះស្លៀកលីអូ (ខោទ្រនាប់) ដូចមនុស្សអញ្ចឹង?

តាមពិតទៅ នេះគ្រាន់តែជា ស្រោមសំបករបស់ស្មាតហ្វូន iPhone 5 ដែលគេរចនាម៉ូតបែបប្លែកៗ
ដើម្បីទទួលបានការចាប់អារម្មណ៍ពីអតិថិជន សំរាប់ទុកផ្តល់ជាកាដូ ជូនដល់អតិថិជន នៅពេល
ដែលពួកគេចូលមកទិញទំនិញនៅហាងលក់ទំនិញមួយ នៅប្រទេសវៀតណាម។

នៅក្នុងឱកាសបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាម ថ្ងៃទី ៣០ ខែមេសា ហាងលក់ទំនិញមួយ
មានឈ្មោះថា "ខាក់ទេន" (ជាអក្សរវៀតណាមគឺ Khắc Tên) បានធ្វើជាកាដូប្លែកៗអស្ចារ្យមួយចំនួន
ដែលធ្វើពីស្បែកសុទ្ធ សំរាប់ផ្តល់ជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងឱកាសបុណ្យជាតិរបស់គេ។

សំរាប់កាដូទាំងនោះ អ្វីដែលគេចាប់អារម្មណ៍ជាងគេគឺ កាដូលីអូរបស់ iPhone 5 តែម្តង។ សូមទស្សនា
រូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ TTE


Tags: gift cover iphone apple hightech