CamNews

យល់ដឹង 

អំណោយសម្រាប់ថ្ងៃ ៨មិនា

ថ្ងៃ ៨មិនាត្រូវបានគេចាត់ទុក ជាថ្ងៃពិសេសមួយសម្រាប់បុរសក្នុងការបង្ហាញមនោសញ្ចេតនា
របស់ខ្លួនចំពោះមុខនារីដែលខ្លួនពេញចិត្ត។ តាំងតែពីយូរមកហើយ ការជូនផ្កា អំណោយ និង
ការសំដែងក្ដីស្រឡាញ់ត្រូវបានគេធ្វើឡើងនៅថ្ងៃនេះ ជាពិសេសយុវវ័យសម័យទំនើប ប៉ុន្ដែ
ដើម្បីអោយបាច់ផ្កា និងអំណោយរបស់ខ្លួនមានអត្ថន័យខ្ពស់ គឺជាការលំបាក។

សូមស្វែងយល់ និងតាមដានដូចខាងក្រោម ៖

ការជូនផ្កា


ប្រភេទផ្កានិមួយៗមានអត្ថន័យដោយឡែករបស់វា ដូច្នេះអ្នកគួរតែជ្រើសរើសបាច់ផ្កាអោយ
បានត្រឹមត្រូវ ដោយយោងទៅតាមទំនាក់ទំនងនាពេលបច្ចុប្បន្ន និងគម្រោងនៃទំនាក់ទំនង
សម្រាប់អនាគតរបស់អ្នកជាមួយនឹងអ្នកដែលត្រូវទទួលបានបាច់ផ្កានោះ។

ប្រសិនអ្នកជ្រើសរើសផ្កាកុលាប គឺមានន័យថា អ្នកកំពុងផ្ញើសារសុំស្រឡាញ់ប្រកប់ដោយភាព
ផ្អែមត្រជាក់។

វត្ថុតុបលំអកាយ ឬកូនតុក្ដា


ក្រៅពីផ្កា អ្នកក៏អាចទិញវត្ថុលំអកាយដូចជា កងដៃ ខ្សែ.ក ដង្កៀប បន្ដោងទូរស័ព្ទជាដើម
ដើម្បីជូនដល់នារីដែលអ្នកពេញចិត្ត។ ប៉ុន្ដែដើម្បីជូនអំណោយមួយដែលនាងស្រឡាញ់ជាង
គេ អ្នកត្រូវតែស្វែងយល់អំពីនាងអោយបានច្រើន។

កាបូបស្ពាយ


នេះជាអំណោយមួយប្រភេទ ស័ក្ដិសមសម្រាប់នារីដែលមានការមមាញឹក និងមានលក្ខណៈ
ដោយឡែក។ នៅពេលទៅដល់ហាងលក់ទំនិញបែបនេះ អ្នកគួរតែសួរអោយបានច្បាស់ ថា
កាបូបមួយប្រភេទៗ មានអត្ថន័យ ឬសម្រាប់នារីប្រភេទណា រួចធ្វើការជ្រើសរើសអោយត្រូវ
តាមលក្ខណសម្បត្តិរបស់នារីជាម្ចាស់បេះដូងរបស់អ្នក។

ទូរស័ព្ទ នាឡិកា ឬវែនតា
ទឹកអប់ និងផលិតផលសំអាងកាយ

ការជូនទូរស័ព្ទទំនើប នាឡេកាទាន់សម័យ ឬវែនតាទើបចេញថ្មីជាដើម គឺជាអំណោយដែល
អាចទាក់ទាញនារីវ័យក្មេងដែលអ្នកកំពុងតាមស្រឡាញ់។

អំណោយទាំងនេះនឹងជួយអោយទំនាក់ទំនងរបស់អ្នកទាំងពីរបានប្រសើរជាងមុន ព្រោះថា
នៅពេលនាងទទួលបានអំណោយទាំងនោះ នាងប្រាកដជាអាចមើលឃើញពីសម្រស់ និង
ភាពថ្លៃថ្នូររបស់ខ្លួនដោយសារវត្ថុក្រៅខ្លួននេះ ហើយនាងក៏នឹងយល់អំពីការយកចិត្តទុកដាក់
ជាសំខាន់របស់អ្នក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ afy

Tags: women8​ marchwomen's daygift