បន្ទាប់ពីធ្វើការបដិសេធថា មិនអាចត្រឡប់មក ដឹកនាំរឿង James Bond ថ្មីវិញទេនោះ ថ្ងៃ
នេះលោក Sam Mandes បានប្រកាសថា លោកនឹងត្រឡប់មកដឹកនាំ រឿង James Bond
ថ្មី ដែលមានចំណងជើងថា Bond 24 ។
ជាដំបូងកាលពីខែ កុម្ភះ កន្លងទៅនេះ លោក Sam Mandes បានបដិសេធថា លោកមាន
ការរវល់ខ្លាំងណាស់ ចំពោះឆ្នាំក្រោយៗនេះ ដូចនេះហើយ លោកមិនអាចត្រឡប់មកដឹក
នាំ រឿង James Bond ថ្មីឡើយ ។ តែក្រោយមក ក្រុមហ៊ុន Sony Picture បានប្រកាសថា
រឿង Bond 24 និងចាប់ផ្តើមថត ក្នុងពេលឆាប់ៗនេះ ដោយមានការចូលរួមដឹកនាំ ដោយ
អ្នកដឹកនាំល្បីជាច្រើន ដែលមានលោក Sam Mandes រួមជាមួយ Nicolas Winding Refn
( Drive), Ang Lee ( Life of Pi ), Tom Hooper ( The King's Speech ), David Yates
( Harry Potter ) and Shane Black ( Iron Man 3 ) ជាដើម ដែលត្រូវបានគេប៉ាន់ស្នាន
ថានឹងដាក់បញ្ចាំង នៅឆ្នាំ ២០១៦ ៕
ដោយ ៖ លីលី
ប្រភព ៖ k14