CamNews

រថយន្ត 

Audi ប្រកាសចេញរថយន្តស្ពតម៉ូដែលថ្មី Audi S3 Cabriolet កាន់តែទំនើប

រថយន្ត Audi S3 Cabriolet គឺជាប្រភេទរថយន្ត ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ទំនើប ដែលរូបរាងខាងក្រៅដ៏
ស្រស់ស្អាត  ទាក់ទាញបំផុត  សំរាប់អ្នកចូលចិត្តប្រើប្រាស់រថយន្តបែបស្ពត  អាចជ្រើសរើសរថយន្ត
ដ៏ស្រស់សង្ហានេះបាន។

រថយន្ត Audi S3 Cabriolet ម៉ូដែលថ្មី​ ឆ្នាំ២០១៤ ដ៏ប្រណិតនេះ ត្រូវបានរចនាម៉ូដ និង តុបតែងឡើង
យ៉ាងល្អឥតខ្ចោះ ជាមួយនឹងរូបរាងខាងក្រៅ និង ខាងក្នុង  មានទ្វារពីរ  មានកន្លែងអង្គុយ ៤ បំពាក់
ជាមួយនឹងសំបកកង់ស្ពត ស៊េរីថ្មីធន់ស្វិត អាចបើកបរបានគ្រប់ស្ថានភាពផ្លូវប្រកបដោយសុវត្តិភាព
ខ្ពស់ និង មានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជា ដ៏ទំនើបជាច្រើនទៀត  នៅខាងក្នុងរថយន្ត  កាន់តែមានភាព
ងាយស្រួលសំរាប់អ្នកប្រើប្រាស់។ រថយន្ត Audi S3 Cabriolet  ម៉ូដែលថ្មី បែបស្ពត  ស្រស់សង្ហានេះ
អាចបើកបរបានល្បឿន ១៥៥ម៉ាយ/ម និងមានតម្លៃ ៤៨,៥០០អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលោដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Car 2014 Audi S3 Cabriolet