CamNews

ព័ត៌មានអន្តរជាតិ 

អតីតប្រធានាធិបតី បដិសេធ ការចោទប្រកាន់ ថាខ្លួនបានបញ្ជា អោយសម្លាប់ក្រុមបាតុករ រង្គាល

ព័ត៌មានអន្តរជាតិ ៖ ប្រជុំរូបភាព ខាងក្រោមនេះ បើតាមការគូសបញ្ជាក់អោយដឹង ពីគេហទំព័រសារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បញ្ជាក់អោយដឹងថា ក្រុមការងារ វេជ្ជសាស្រ្ត បានបញ្ជូនអតីត ប្រធានាធិបតី ប្រទេស អេហ្ស៊ីប លោក Hosni Mubarakពីឧទ្ធម្ភាគចក្រមួយគ្រឿងទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅ ក្នុងទីក្រុង​ គែរ ។

យ៉ាងណាមិញ ជាមួយនឹងបរិបទចុងក្រោយ ពីមេដឹកនាំផ្តាច់ការរូបនេះ ទំព័រសារព័ត៌មានដដែល អះ អាងអោយដឹងថា នៅថ្ងៃពុធ កន្លងទៅនេះ អតីត ប្រធានាធិបតី ប្រទេស  អេហ្ស៊ីប រូប នេះ បានគូស បញ្ជាក់នៅឯតុលាការ អោយដឹងថា លោក ពុំបានចេញបញ្ជាណាមួយ  អោយមាន  ការសម្លាប់រង្គាល ក្រុមបាតុករ ផ្ទុះការតវ៉ា អំឡុងឆ្នាំ ២០១១ នោះទេ ។

គួររំឭកថា កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ នៅក្នុងប្រទេស អេហ្ស៊ីប បានធ្វើអោយពិភពលោកមានការ ចាប់អារម្មណ៍ជាខ្លាំង ក្រោយពីមានការផ្ទុះ ការតវ៉ា ពីសំណាក់ក្រុមបាតុករដ៏ច្រើនលើសលប់ទាមទារ អោយ ប្រធានាធិបតី កាន់តំណែង យូរអង្វែង ចុះចេញពីតំណែង រហូតដល់មានការប៉ះទង្គិចស្លាប់ជា ច្រើនរយនាក់ បន្ទាប់ពីប្រឈមមុខដាក់គ្នា រវាងក្រុមបាតុករ និង អាជ្ញាធរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news World news Breking news Unt news Egypt Cairo