ព័ត៌មានកីឡា៖ ប្រភពព័ត៌មានចេញពីគេហទំព័រ thesun បានចុះផ្សាយឲ្យដឹងពី ដំណឹងជុំវិញបញ្ហា នៃការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ដែលកំពុងតែកើនកំដៅក្ដៅឡើងបន្ដិចម្ដងៗរហូតមកទល់ពេលនេះ ដែលមុខព្រូញចង្អុលបង្ហាញយ៉ាងសំខាន់ បុគ្គលដែលចូលគ្រងតំណែងបន្ទាប់ ពីលោក Louis Van Gaal គឺមិនមែន ជាលោក Jose Mourinho ឬលោក Pep Guardiola នោះទេ ពោលតាការអះអាង ជាមួយនឹងសម្លេងគាំទ្រចេញពីកីឡាករផ្ទាល់បានបញ្ជាក់ថា ថ្នាក់ដឹងនាំថ្មីគឺលោក Diego Simeone ដែលជាថ្នាក់ដឹកនាំក្លឹប Atletico Madrid បច្ចុប្បន្ន។
ជាច្រើនដងកន្លងមកហើយ ដែលដំណឹងបុគ្គលទី២ នឹងចូលគ្រងតំណែងបន្ទាប់ពីលោក Louis Van Gaal គឺអាចជាលោក Pep Guardiola លោក Ryan Giggs និង លោក Jose Mourinho ប៉ុន្ដែផ្ទុយទៅវិញរវាង អ្នកទាំងអស់ នោះមិនទាន់ឃើញមានលទ្ធផលច្បាស់លាស់នៅឡើយ ដោយឡែកបើយោងតាមការចុះផ្សាយរបស់គេហទំព័រ thesun ថ្មីៗនេះ បានឲ្យដឹងថា កីឡាករ Man United ទាំងអស់គេដឹងខ្លួនជាស្រេចថា អ្នកគ្រប់គ្រងរបស់ពួកគេថ្មីគឺអាចជា លោក Diego Simeone ដែលជាថ្នាក់ដឹកនាំក្លឹប Atletico Madrid បច្ចុប្បន្នច្រើនជាង ។ ប្រភពដដែលបានបន្ដទៀតថា កន្លងមក ដំណឹងរបស់លោក Diego Simeone ចង់ផ្ទេរការគ្រប់មកកាន់ទឹកដីអង់គ្លេស កើតមានជាយូរមកហើយ ហើយរូបលោក៏បានទាក់ទងនឹងបណ្ដាក្លឹបធំៗនៅទីនោះ ដោយមាន Chelsea រួមបញ្ចូលផងដែរ ។
លោក Louis Van Gaal នឹងត្រូវផុតកិច្ចកុងត្រាត្រឹមឆ្នាំ ២០១៧ ប៉ុន្ដែបើសម្លឹងមើលស្ថានភាពពេលបច្ចុប្បន្ន ដូចជាពិបាកនឹងធានាឲ្យបានមុនណាស់ថា គាត់អាចរក្សាតំណែងនេះរហូតដល់រយៈពេលកិច្ចកុងត្រាចុងក្រោយរបស់គាត់ ព្រោះកៅអីដែលគាត់កំពុងតែអង្គុយពេលនេះ កាន់តែកើនកំដៅខ្លាំងឡើង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ The Sun