ទោះជាមានរូបរាងតូច ប៉ុន្ដែ រថយន្ដសេរី Audi A1 នៅតែមានកម្លាំងខ្លាំងក្លា។ ជាភ័ស្ដុតាង
ជាក់ស្ដែងនោះគឺ A1 Quattro រឹងមាំ ជាមួយនឹងរចនាបថយកគំរូតាមរថយន្ដសេរីប្រណាំង
Audi ។
ជាកំណែ Quattro ដំបូងរបស់ Audi A1 ផលិផលថ្មីនេះ គ្រោងនឹងត្រូវបានគេដំឡើងចំនួន
ត្រឹមតែ ៣៣៣ គ្រឿងប៉ុណ្ណោះ។ បើតាមគម្រោង Audi A1 Quattro នឹងត្រូវបង្ហាញខ្លួននៅក្នុង
ទីផ្សារក្នុងឆ្នាំ ២០១២។
Audi A1 Quattro មានកន្លាំងខ្លាំង ដោយសារប្រើប្រាស់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.០លីត្រ
ជំនាន់ថ្មី ។ ម៉ាស៊ីនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធ booster បាញ់ប្រេងសាំងដោយផ្ទាល់ ដែល
មានកម្លាំង ២៥៦សេះ នៅពេលវាកើនដល់ ៦.០០០ជុំ/នាទី និងកម្លាំងបង្វិល (torque)350
Nm នៅពេលវាមានល្បឿនពី ២.៥០០ ទៅ ៤.៥០០ជុំ/នាទី។
ម៉ាស៊ីប្រើប្រាស់សាំង ២.០ TFSI មានប្រអប់លេខ ៦កម្រិត និងប្រព័ន្ធ dynamic Quattro កង់
៤ របស់សេរី Audi ។ យោងតាមក្រុមហ៊ុន Audi រថយន្ដ A1 Quattro នេះ អាចបង្កើនល្បឿនពី
០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៧ វិនាទី នៅមុនពេលវាមានល្បឿន ២៥៤
គីឡូម៉ែត្រក្នុង ១ម៉ោង។ ទន្ទឹមនឹងនេះ វាចំណាយសាំងជាមធ្យមមិនដល់ ៨,៥លីត្រ/១០០
គីឡូម៉ែត្រ។
ក្រៅពីនេះ ក្រុមហ៊ុន Audi ក៏បានបំពាក់ប្រព័ន្ធ McPherson ដល់ A1 Quattro រួមជាមួយនឹង
ប្រព័ន្ធទំនើបចុងក្រោយដទៃទៀតផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Carscoop