CamNews

វីដេអូ៖ សកម្មភាពលួចម៉ូតូ ដោយកាច់សោរ.ក យ៉ាងជំនាញ

កាលពីពេលថ្មីៗនេះ នៅលើគេហទំព័រវៀតណាមបានផ្សាយនូវព័ត៌មានវីដេអូមួយស្តីពីការ
លួចម៉ូតូស៊េរីទំនើបដែលកើតឡើងនៅក្នុងប្រទេសនេះផ្ទាល់ ដោយការកាច់សោរ.ក យ៉ាង
ជំនាញ។

រូបភាពថតពី វីដេអូកាមេរ៉ាសុវត្ថិភាព

នៅក្នុងវីដេអូនេះ គឺចោរវ័យក្មេងម្នាក់ស្លៀកពាក់ស្អាតបាត បានធ្វើសកម្មភាពលួចម៉ូតូដោយ
កាច់សោរ.ក ម៉ូតូដែលចតចោលយ៉ាងប្រហែសនៅមុខផ្ទះ ក្នុងផ្លូវតូចឌឿងហែមមួយ។ បានជា
ថាប្រហែស ព្រោះថាចោរនេះបានប្រើពេលយូរគួរសមដល់ទៅជាង ៦នាទីដែរ ដោយដើរចុះ
ដើរឡើង ប្តូរសោរពីមួយទៅមួយច្រើនកូនសោរដែរ ក្នុងការកាច់នោះ តែម្ចាស់នៅតែមិនដឹងអ្វី
ទាំងអស់ រហូតដល់ចោរបញ្ឆេះម៉ូតូជិះទៅដោយសុវត្ថិភាពហើយ ក៏នៅតែមិនដឹង។

សូមទស្សនាវីដេអូនៃការកាច់សោរម៉ូតូ ខាងក្រោមនេះទាំងអស់គ្នា!

តាមរយះវីដេអូនេះផងដែរ Camnews សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូម
ប្រយែងប្រយ័ត្នឲ្យខ្លាំងបំផុតនៅពេលចត ទុកដាក់ម៉ូតូរបស់ខ្លួនដោយឧស្សាហ៍មើលម៉ូតូរបស់ខ្លួន
ផង ព្រោះថាបើអាងតែសោរ.ក រឺសោរផ្សេងទៀតដែលយើងទិញមកចាក់បន្ថែមលើម៉ូតូរបស់យើង
ក៏មិនអាចទុកចិត្តថាមានសុវត្ថិភាពដែរ ព្រោះពួកអាចោរឥឡូវនេះវាជំនាញណាស់ សោរប្រភេទ
ណាក៏វាកាត់ និងកាច់បាន ដោយប្រើពេលមិនយូរឡើយ។ ដូច្នេះសូមកុំប្រហែសឲ្យសោះ ដើម្បី
កុំឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ដែលខំធ្វើការសន្សំប្រាក់លំបាកណាស់ ទម្រាំទិញបានមកជិះ៕

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: video steal motor social international news