ភ្នំពេញ៖ មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ នឹងរៀបចំសិក្ខាសាលា ស្តីពីការអប់រំ សុខភាពមាតា និងទារក
ដោយឥតគិតថ្លៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីផ្តល់ឱកាស ឱ្យមាតា បិតា
ទាំងអស់ ទទួលបាន ចំណេះដឹង ពីការបីបាច់ ថែរក្សាកូន តាំងពីមិនទាន់កើត រហូតដល់កើតរួច។
តើលោកអ្នកដឹងទេថា ការចិញ្ចឹម និងការថែទាំសុខភាពកូន របស់អ្នក បានត្រឹមត្រូវ ដែរឬទេ? តើ
លោក អ្នកដឹង ទេថា ការលូតលាស់ រាង្គកាយ និងប្រាជ្ញា របស់កូន លោកអ្នក មានលក្ខណៈដូច
ម្ដេចដែរ?
កម្មវិធីអប់រំ អំពីសុខភាពមាតា និងទារក នឹងចាប់ផ្តើមពី វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង
១២:០០នាទី ថ្ងៃត្រង់ នៅឯមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈផ្ទាល់ ក្នុងសាលប្រជុំ លេខ១ ដែលអត្ថាធិប្បាយ
ដោយវេជ្ជបណ្ឌិត ជំនាញផ្នែកសម្ភព និងរោគកុមារ ជាមួយនឹង បទពិសោធន៍ ច្រើនឆ្នាំ និងប្រកប
ដោយ វិជ្ជាជីវខ្ពស់។ ដូច្នេះសូម មាតា បិតា និងអាណាព្យាបាលទារកទាំងអស់ ទំនាក់ទំនង កក់
កន្លែងអង្គុយ ដោយឥតគិតថ្លៃ ទុកជាមុន តាមរយៈទូរស័ព្ទ ០៨៧ ៧៧៧ ៥៥៧ / ០១២ ២៦ ៨៤ ៨០
/ ០២៣ ៩៩១ ០០០ ព្រោះកន្លែងអង្គុយ មាន កំណត់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល