CamNews

ប្លែកៗ 

ក្លាយជាតុក្កតា Ken បន្ទាប់ពីវះកាត់កែសម្ផស្ស ៤លើក ចំណាយជិត ៥ម៉ឺនដុល្លារ (វីដេអូ)

បុរសម្នាក់ នៅប្រទេសប្រេហ្សីល បានសុខចិត្តចំណាយប្រាក់ ៣ម៉ឺនផោន ទៅលើការវះកាត់
កែសម្ផស្ស ដើម្បីប្រែក្លាយខ្លួន ទៅជាបុរសតុក្កតារស់ ដែលមានមុខមាត់យ៉ាងស្រស់ស្អាត។

Celso Santebanes មានអាយុ ២០ឆ្នាំ គឺជាអ្នកបង្ហាញម៉ូដ និងជាអ្នកសម្ដែងម្នាក់ នៅប្រេហ្សីល។
បុរសនេះ បានឆ្លងកាត់ការវះកាត់ចំនួន ៤លើក គឺកែច្រមុះ ចង្កា ថ្គាម និងដាក់ silicone ទៅលើ
ដើមទ្រូង។ ការវះកាត់ទាំងអស់នេះ ត្រូវចំណាយប្រាក់​ដល់ទៅ ៣ម៉ឺនផោន (ប្រហែលជាង ៥ម៉ឺន
ដុល្លារ) ដើម្បីមានមុខមាត់ដូចតុក្កតា Ken ។

សូមរំលឹកថា Celso បានក្លាយជាជ័យលាភី ក្នុងការប្រកួតម៉ូដែលកាលពីអាយុ ១៦ឆ្នាំ។ Celso
សម្រេចចិត្តធ្វើការវះកាត់នេះ ក៏ព្រោះតែមិត្តភ័ក្ដិរបស់ខ្លួន មើលឃើញថា Celso មានមុខមាត់
ស្រដៀងនឹងតុក្កតា Ken ។ ក្រោយពីបានវះកាត់ Celso ក៏មានគម្រោងនឹងទៅជួប Barbie ដែល
ជាតុក្កតារស់របស់រុស្ស៊ី គឺនាងង Valeria Lukyanova  ផងដែរ។

ទំព័រសារព័ត៌មានប្រេហ្សីលមួយ បានបង្ហើបឱ្យដឹងថា បើទោះជា Celso ដាក់តម្លៃដល់ទៅ ១ម៉ឺន
ផោន (ជិត ១,៧ម៉ឺនដុល្លារអាមេរិក) សម្រាប់ការបង្ហាញខ្លួនជាភ្ញៀវពិសេសម្ដង ប៉ុន្ដែ បច្ចុប្បន្ន
Celso កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយ។

Celso ថ្លែងឱ្យដឹងថា ខ្លួននឹងបន្តប្ដូរផ្លាស់មុខមាត់ និងរូបរាង ៖ “ខ្ញុំគិតថា ខ្ញុំមានមុខមាត់ និងដង
ខ្លួន ស្រដៀងតុក្កតា Ken ដល់ទៅ ៩០% ។ ខ្ញុំមានគម្រោងនឹងធ្វើការវះកាត់កែសម្ផស្សបន្តទៀត។
បច្ចុប្បន្ន ខ្ញុំកំពុងព្យាយាមហាត់ប្រាណ ព្រោះថា តុក្កតា Ken មានភាពរឹងមាំ ចំណែកខ្ញុំ នៅស្គម
បន្ដិច”។

Celso ក៏មានគម្រោងនឹងទៅជួប Barbie ដែលជាតុក្កតារស់របស់រុស្ស៊ី គឺនាងង
Valeria Lukyanova


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/Youtube


Tags: Ken Celso Santebanes Brazil