ភ្នំពេញ៖ ជីវិតរបស់មនុស្ស មុនពេល និងក្រោយពេលរៀប អាពាហ៍ពិពាហ៍ សម្រាប់គូស្នេហ៍ មួយចំនួន នៅតែទទួល បាន សុភមង្គល។ ប៉ុន្តែសម្រាប់គូស្នេហ៍ មួយចំនួនទៀត ដែលមិនចេះ យោគយល់ និងផ្តល់ឱកាសឲ្យគ្នានោះ ប្រាកដ ជាជួបនូវភាព រកាំរកូស មិនចុះសម្រុងគ្នា ហើយ បណ្តាលឲ្យឈានដល់ ការបាក់បែកក៏មាន។
តាមរយៈខ្សែវីដេអូមួយ ដែលត្រូវបានគេបង្ហោះ លើគេហទំព័រ Youtube បានបង្ហាញនូវ កាយវិការ នៃគូស្នេហ៍មួយគូ មុន ពេល និងក្រោយពេលរៀបការ របស់ពួកគេ មានលក្ខណៈខុសប្លែកពីគ្នា ដោយមុនពេលរៀបការ ពួកគេចេះស្រឡាញ់ និងយោគយល់គ្នា ទៅវិញទៅមកជាខ្លាំង ប៉ុន្តែ ក្រោយពេលដែល ពួកគេរៀបការរួច បែរជាឈ្លោះប្រកែកគ្នា និងមិន ចេះផ្តល់ឱកាស ឲ្យគ្នា ទាល់តែសោះ។
ក្នុងខ្សែវីដេអូខ្លីមួយនេះ មានបំណងចង់ឲ្យប្រិយមិត្តដែលបានទស្សនា ចេះស្រឡាញ់គ្នា និងចេះ មើលថែគ្នាទៅវិញទៅមក បើទោះបីជាមុន និងក្រោយពេលរៀបការ ហើយក៏ដោយក្តី៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល