តាមសំដីរបស់អ្នកនំាពាក្យបាននិយាយថាពួកយើងបានទទួលរបាយការណ៏
ពីក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា មាន បុរសជនជាតិអូស្រា្តលី
បានឆ្លងមេរោគអេសដ៏នៅកោះបាលី ដោយសារតែការចាក់សាក់។ក្នុងរឿងនេះ
វាមិនមែនធ្លាប់មានតែម្តងឡើយ គឺមានសំនុំរឿងរហូតដល់ ចំនួន ៤២០០ករណី
ដែលទាក់ទងទៅនឹងការចាក់សាក់នៅលើកោះមួយនេះ។
តាមសំដីរបស់លោក Nyoman Sutedja ប្រធានផ្នែកសុខាភិបាលបាននិយាយថា
លោកមិនទាន់ហ៊ានសន្និដ្ឋានថា ការឆ្លងមេរោគអេសដ៏នេះ មកការចាក់សាក់
រឺមកពីការរួមភេទជាមួយស្រី្តរកស៊ី ដោយមិនបានប្រើប្រាស់ស្រោមអនាម័យនោះទេ។
គួសបញ្ជាក់ផងដែរថាជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរណ៏ច្រើនជាង មួយលាននាក់
បានមកទស្សនាកោះមួយនេះ ព្រោះនៅទីនេះមានទេសភាពស្រស់ស្អាត និង
គួរចង់មកទស្សនា។
ដោយ ខេមរៈ
Yahoo