CamNews

កីឡាអន្តរជាតិ 

Sir Alex ចង់ឲ្យ Man United ទិញ Ronaldo វិញ?

សារព័ត៌មានប្រទេសអង់គ្លេសជាច្រើន បានបញ្ចេញនូវព័ត៌មានចចាមអារាម ស្តីពីក្លឹប
បិសាច
ក្រហម Man United រៀបចំទិញ Ronaldo មកវិញ។

តាមកាសែត Sunday Mirror, Sir Alex Ferguson បានដាក់សំណើទៅថ្នាក់ដឹកនាំ Man United
ដោយឲ្យធ្វើការទិញអតីតកីឡាកររបស់ខ្លួន Cristiano Ronaldo ត្រលប់មកពហុកីឡាដ្ឋាន Old
Trafford វិញ។ សព្វថ្ងៃ CR7 កំពុងមានសញ្ញាមិនសូវល្អនៅ Real Madrid ដោយបាននិយាយ
ថាមិនសប្បាយចិត្ត ជំនួសឲ្យសេចក្តីសុខនៅ Bernabeu។ ក្នុងស្ថានភាពដូច្នេះ អតីតគ្រូបង្វឹក
ចាស់ដែលធ្លាប់ស្រលាញ់ Ronaldo ដូច Sir Alex ពិតជាគិតដល់លទ្ធភាពទិញយក CR7 នៅ
ពេលការទិញលក់កីឡាករ បើកទ្វារនៅចុងឆ្នាំនេះ។

Sir Alex ចង់យក CR7 ត្រលប់មកវិញ?

កាលពីឆ្នាំ2009, Man United បានលក់ Ronaldo ឲ្យទៅ Real Madrid ក្នុងតំលៃឯកត្តកម្មមួយគឺ
80លានផោន ហើយចាប់ពីពេលនោះមកដល់បច្ចុប្បន្ន បានក្លាយជាប្រវត្តិសាស្រ្តមួយរបស់ Real
ដោយរកបានគ្រាប់បាល់ដល់ទៅ 150គ្រាប់គ្រប់ការប្រកួតទាំងអស់។ បើសិនជា CR7 អាចចាក
ចេញពី Real មែន, ការដែលចង់ទិញ Ronaldo គឺ Man United ចាំបាច់ត្រូវដកលុយចេញពីហោប៉ៅ
មិនក្រោមចំនួនលុយដែលធ្លាប់បានលក់ទៅឲ្យ Real ឡើយ៕

 

ដោយ៖ សិលា
ប្រភព៖ 24h


Tags: sir alex ferguson want buy ronaldo real madrid man united football sports