ព័ត៌មានរូបភាព ៖ ជាក់ច្បាស់ណាស់ បើសិនណា លោកអ្នក ពិតជាជាប់សាច់ ជាប់ឈាម ក៏ដូចជា ជាប់ខ្សែស្រឡាយ បងប្អូនជនជាតិ ចិន មែននោះ ប្រាកដណាស់ ទស្សនិកជន ទាំងអស់គ្នា ពិតជា បានដឹងថា កម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន និងត្រូវប្រារព្ធធ្វើនៅថ្ងៃណា អោយពិតប្រាកដ ។ ជា ការពិត បើតាមការអោយដឹង នាឱកាសខិតជិតមកដល់ នៃកម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន ខាង មុខនេះ ដែលនឹងត្រូវធ្វើឡើងចុងខែមករានេះ បើតាមការសង្កេត រកអោយឃើញថា នៅតាមបណ្តា ប្រទេសភាគច្រើន នៅលើសកលលោកយើងនេះ ជាពិសេស បណ្តាប្រទេសណាមួយ ដែលសំបូរទៅ ដោយបងប្អូនជនជាតិចិននោះ គេឃើញមានការរៀបចំ តុបតែង តាមទីសាធារណៈ ក៏ដូចជា តាម ផ្ទះសម្បែង ដើម្បីជាការសាទរ ក្នុងអំណរឆ្នាំថ្មី ចូលឆ្នាំចិន ឆ្នាំ ២០១៤ នេះ ។ យ៉ាងណាមិញ ឆ្លៀត នៅក្នុងឱកាសនេះ បើយើងងាកក្រឡេកទៅមើល ទីក្រុងហុងកុង ភាគខាងត្បូងប្រទេសចិនឯណោះ វិញ គេឃើញមានការរៀបចំជាបណ្តើរៗហើយ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាព រួមនៃការរៀបចំ ក៏ដូចជា ទិដ្ឋភាពរួម នៃការខិតជិតចូលមកដល់ នៃកម្មវិធីបុណ្យចូលឆ្នាំនៅទីនោះ មានសភាព អធឹកអធម យ៉ាងណានោះ តាមដាន ទស្សនា បណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅ ខាងក្រោមនេះ ទាំងអស់គ្នាណា៎ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ