ក្មេងស្រីអាយុ៩ឆ្នាំត្រូវបានឃាតករសំលាប់ដោយប្រើដុំឥដ្ឋវាយទៅលើក្បាលរបស់នាងរួច
ជញ្រ្ជាំនាងក្លាយទៅជាចំណែកតូចៗនិងបានទុកក្បាលរបស់នាងនៅក្នុងទូទឹកកករបស់ខ្លួន។
ក្មេងស្រីរងគ្រោះឈ្មោះ Aliahna Lemmon
នៅក្នុង Facebook របស់ឃាតករបានធ្វើការបង្ហោះរូបថតរបស់ក្មេងស្រីរងគ្រោះនៅពេល
ដែលរូបគេបានមើលថែក្មេងស្រីចំនួន៣នាក់ដែលជាចៅស្រីរបស់មិត្តរបស់រូបគេ។
Micheal Plumadore ជាឃាតករ និងជីតារបស់ក្មេងស្រីរងគ្រោះឈ្មោះ James Lemmon ត្រូវ
បានជាប់ពន្ធនាគារទាំងពីរនាក់។
ឃាតករ Micheal Plumadore
ក្មេងស្រីរងគ្រោះនិងបងប្អូនស្រីរបស់ពួកគេ២នាក់ទៀតត្រូវបានស្នាក់នៅជាមួយនិងឃាតុករ
ឈ្មោះ Micheal Plumadore ដែលមានអាយុ៣៩ឆ្នាំក្នុងអំឡុងពេលដែលម្តាយរបស់ពួកគេ
សំរាកព្យាបាលជំងឺផ្តាសាយ។
ក្មេងស្រីរងគ្រោះនិងបងប្អូនស្រីពីរនាក់របស់នាង
បុរសចំណាស់ម្នាក់ឈ្មោះ Richard Patee មានវ័យ៥៨ឆ្នាំដែលជាអ្នករស់នៅក្បែរផ្ទះរបស់
ឃាតករបាននិយាយថា "ខ្ញុំមិននឹកស្មានថាម្តាយរបស់ក្មេងស្រីរងគ្រោះអនុញ្ញាតអោយកូនស្រី
របស់ខ្លួនស្នាក់នៅជាមួយនិង Plumadore ក្នុងរយះពេលយូរយ៉ាងនេះទេ"។
គាត់ក៏បានបញ្ជាក់ទៀតថា "ខ្ញុំបានដឹងថាពួកគេបានស្គាល់គ្នារយះពេល ៣ទៅ៤ឆ្នាំមកហើយ
,ខ្ញុំក៏ដឹងដែរថា Plumadore ធ្លាប់បានមើលថែជីតារបស់ក្មេងស្រីរងគ្រោះ ក៏ប៉ុន្តែខ្ញុំមិននឹកស្មាន
ដល់មូលហេតុដែលនាំអោយមានរឿងនេះទេ"។
ក្មេងស្រីអាយុ៩ឆ្នាំឈ្មោះ Aliahna Lemmon ត្រូវបានសំលាប់យ៉ាងព្រៃផ្សៃហើយបច្ចុប្បន្នបុរស
ជាឃាតករកំពុងតែប្រឈមមុខជាមួយនិងការដាក់ពន្ធនាគាររយះពេល៣០ឆ្នាំផងដែរ។
ប៉ូលីសមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់អំពីអំពើឃាតកម្មនេះនៅឡើយទេ ដែលវាស្ថិតនៅ
ក្នុងការស្រាវជ្រាវបន្ត៕
Facebook របស់ឃាតករ
ប្រភព៖
DailyMail