Wu Yuanchun ជាឃាតករក្នុងករណីឃាតកម្មដ៏កាចសាហាវមួយនៅ Suwon ដែលបាន
បណ្ដាលអោយមេនគរបាលរបស់កូរ៉េខាងត្បូង លោក Cho Huyn-oh ត្រូវចុះចេញពីតំណែង
នោះ កំពុងត្រូវជាប់ចោទពីបទសម្លាប់មនុស្សជាច្រើននាក់។
នគរបាលបានសង្ស័យថា ឈ្មោះ Wu Yuanchun(អាយុ ៤២ឆ្នាំ ជាកម្មករមកពីប្រទេសចិន)
បានរៀបគម្រោងធ្វើឃាតស្ដ្រីអាយុ ២៨ឆ្នាំម្នាក់នៅក្រុង Suwon (ខេត្រ Gyeonggi ភាគខាង
ត្បូងក្រុង Seoul) កាលពីថ្ងៃទី ១ មេសា ច្រើនជាងបញ្ហាផ្លូវចិត្តដែលជនជាប់សង្ស័យនេះ
បានសារភាព។
Wu Yuanchun បានសារភាពថា ខ្លួនបានសម្លាប់ស្ដ្រីរងគ្រោះនោះ បន្ទាប់ពីបានប៉ះនាង និង
មានការប្រកែកគ្នាកើតឡើង។ ប៉ុន្ដែកាមេរ៉ាដែលត្រូវបានដាក់នៅក្បែរនោះបានបង្ហាញថា
ជននេះបានច្រានស្ដ្រីរងគ្រោះដោយចេតនា។ ជននេះបានពួននៅក្រោយទូទូរស័ព្ទនៅមុខផ្ទះ
រួចដើរទៅកាន់ស្ដ្រីរងគ្រោះ និងបានច្រាននាងអោយដួល។
ក្រោយមក ជនជាប់ចោទបានអូសនាងចូលទៅក្នុងផ្ទះរបស់ខ្លួន នៅម៉ោងប្រហែល ១០ និង
៥០នាទីយប់។ ជននេះបានចាប់អោយនាងដោះសំលៀកបំពាក់ នាងធ្វើពើជាធ្វើតាម។ នៅ
ពេលជននោះបានចូលក្នុងបន្ទប់ទឹក ស្ដ្រីនេះក៏បានកឹបសោ និងបានហៅទូរស័ព្ទទៅនគរបាល
ប៉ុន្ដែជននោះបានបើកទ្វារចូលបាន ស្ដ្រីរងគ្រោះក៏បានធ្វើអោយធ្លាក់ទូរស័ព្ទដែលកំពុងបើក
នគរបាលក៏បានឮសម្លេងនៅក្នុងបន្ទប់នោះ។
អ្នកនាំពាក្យនគរបាលបាននិយាយថា ៖ "សកម្មភាពក្នុងបន្ទប់នៅតែត្រូវបានថតជាប់ បើទោះ
ជាស្ដ្រីរងគ្រោះធ្វើជ្រុះទូរស័ព្ទ។ នេះគឺជាការខិតខំចុងក្រោយបំផុតរបស់នាង ដើម្បីអោយ
នគរបាលដឹងថា នាងបានស្ថិតក្នុងភាពអស់សង្ឃឹម"។
តាមសំដីរបស់ជនជាប់ចោទថ្លែងថា ខ្លួនបានសម្លាប់ស្ដ្រីនោះនៅម៉ោងប្រហែលម៉ោង ៥
ទាបភ្លឺ ថ្ងៃទី ២ មេសា ក្រោយពីការព្យាយាមរំលោភមិនបានសម្រេចជាច្រើនលើក។ ជន
នេះ បានវាយទៅលើក្បាលស្ដ្រីនោះ និងបានច្របាច់.ក រហូតដល់ស្លាប់។ ក្រោយមក ក៏
បានអូសសាកសពចូលទៅក្នុងបន្ទប់ទឹកដើម្បីកាប់ជាកង់ៗ រួចចេញទៅក្រៅទិញថង់ដាក់
សំរាម។
មជ្ឈមណ្ឌលកោសលវិច្ច័យកូរ៉េខាងត្បូងបានរកឃើញថង់ដាក់សំរាមចំនួន ១៤ ដែលមាន
ដាក់អាវយវៈរបស់សាកសពចំនួន ២៨០ កំណាត់។
អ្នកជិតខាងបានឮសម្លេងស្រែកអោយជួយ ប៉ុន្ដែពួកគេបែរជាគិតថា គឺជារឿងទំនាស់រវាង
ប្ដីប្រពន្ធ។ ចំណែកខាងនគរបាលថ្លែងថា ៖ "យោងទៅតាមសំដីសារភាពរបស់ជនជាប់ចោទ
ជននោះបានព្យាយាមចាប់ស្ដ្រីរងគ្រោះរំលោភ ប៉ុន្ដែមិនបានសម្រេច ក៏បានសម្លាប់នាង
ដោយវិធីព្រៃផ្សៃបែបនេះ"។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ 2S