ព័ត៌មានដែលប្រើប្រាស់ដើម្បីចូលទៅកាន់ឧបករណ៍របស់ Apple អាចនឹងត្រូវបានគេលួច តាម
រយៈហ្វាលអក្សរមួយឃ្លា។
កំហុសឆ្គងខាងលើត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវមួយរបស់ Cisco នៅលើឧបករណ៍
ដែលដំណើរការដោយប្រព័ន្ធប្រតិបតិ្ដដែល Apple បានបង្កើតឡើង។ តាមរយៈនេះ ហែកឃើរ
(hacker) អាចនឹងចូលទៅកាន់កន្លែងផ្ទុកទន្នន័យសំខាន់ ហើយក្រោយមក លួចយកលេខកូដ
សម្ងាត់ iPhone, iPad និងកុំព្យូទ័រ Mac ។ល។ ដោយគ្រាន់តែផ្ញើរឱ្យជនរងគ្រោះនូវហ្វាលអក្សរ
មួយឃ្លាដែលមានផ្ទុកមេរោគ។
Mac, iPhone, iPad ត្រូវការអាបដេតឡើងកំណែថ្មីបំផុត ដើម្បីគេចផុតពីការចូលលួចទិន្នន័យ
អ្នកជំនាញការរបស់ Cisco ឱ្យដឹងថា ដោយការផ្ញើហ្វាលរូបថត TIFF តាមរយៈអ៊ីមេល ឬ MMS ឬមួយដាក់នៅលើគេហទំព័រដែលជនរងគ្រោះអាចចូលបាន សបវ៉ែរជាមេរោគ អាចដំណើរការ
ដោយស្វ័យប្រវត្ត ដែលគេមិនអាចមើលដឹង។ ក្រៅពីការលួចយកទិន្នន័យនៅលើ iOS, Mac OS
X, tvOS និង watchOS ហែកឃើរក៏អាចប្រើប្រាស់កំហុសឆ្គងដើម្បីបញ្ជាកុំព្យូទ័រ Mac ពីចម្ងាយ
បានផងដែរ។
យ៉ាងនេះក្ដី បញ្ហាខាងលើនេះ ត្រូវបាន Apple ដោះស្រាយរួចហើយ តាមរយៈកំណែបន្ទាន់សម័យ
ថ្មីបំផុត។ នៅលើ iPhone, iPad អ្នកប្រើប្រាស់អាចអាបដេតឡើង iOS 9.3.3 ។ ចំណែកកុំព្យូទ័រ
Mac El គឺ Capitan 10.11.6, tvOS 9.2.2 និង watchOS 2.2.2។
ប្រភពព័ត៌មានឱ្យដឹងថា កំហុសឆ្គងខាងលើ ស្ដាប់ទៅដូចជាចម្លែក ប៉ុន្តែ វាបានកើតឡើងប្រហាក់
ប្រហែលទៅនឹងបញ្ហាដែល Android ធ្លាប់ជួបប្រទះ នៅពេលដែលឧបករណ៍ចំនួន ១ពាន់លាន
ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិរបស់ Google ប្រឈមនឹងការហែកចូល ដោយគ្រាន់តែប្រើ
ចម្រៀងមួយបទ។
ប្រែសម្រួល ៖ បុត្រា