CamNews

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសថៃកើនឡើងដល់ ៧៩០នាក់ហើយ

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៧៩០នាក់ហើយ
និង៣នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយនេះបើតាមការប្រកាសដោយមជ្ឍមណ្ឌលគ្រប់ គ្រងគ្រោះមហន្តរាយរបស់ប្រទេសថៃ។
ទឹកជំនន់នៅតែបន្តគ្របកណ្តប់មកលើសង្កាត់ចំនួន ៣៣ដែលស្ថិតនៅក្នុងភាគកណ្តាលខេត្ត
អាយុធ្យា, លូបូរី, ណាខន ផាធម, ផាធម ធានី, នាន់ថាបូរី ដែលបានប៉ះពាល់ដល់ជីវភាពរស់
នៅរបស់ប្រជាជនចំនួនជាង ២.៣លាននាក់។
ទឹកជំនន់នេះបានវាយប្រហារមកលើប្រទេសថៃចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា ហើយបានប៉ះ
ពាល់ដល់ប្រជាជនចំនួន ១៣.៦លាននាក់ នៅក្នុងខេត្តចំនួន៦៥។
មជ្ឍមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយដដែលក៏បានបញ្ជាក់ទៀតថាខេត្តចំនួន ២៦ក៏បានប៉ះ
ពាល់ដោយសារតែជ្រលងសំពាតត្រជាក់ផងដែរកាលពីថ្ងៃទី២ ខែវិច្ឆការកន្លងទៅដែលភាគ
ច្រើនគឺជាខេត្តដែលស្ថិតនៅក្នុងភាគខាងជើង និងភាគឥសានប្រទេស៕

ដោយ វឌ្ឍនា

Tags: flooddeathrisethia