"Gloomy Sunday" បទចម្រៀងដែលល្បីខាងរឿងអាស្រូវរហូតត្រូវបានគេដាក់ចំណងជើង
ក្រៅថា "Hungarian Suicide Song" ជាបទចម្រៀងដែលបាននិពន្ធដោយលោក Rezső
Seress ដែលជាសិល្បះករព្យាណូសញ្ជាតិហុងហ្ការីម្នាក់ក្នុងឆ្នាំ១៩៣៣។ហើយបទនេះត្រូវ
បានបកប្រែមកជាភាសាអង់គ្លេសដោយHal Kemp និង Bob Allenក្នុងឆ្នាំ១៩៣៦ដែលធ្វើ
អោយបទចម្រៀងមួយបទនេះល្បីជាខ្លាំង។
ក្នុងខែកុម្ភះឆ្នាំ១៩៣៦ប៉ូលីសទីក្រុងBudapestប្រទេសហុងហ្ការីបានធ្វើការស៊ើបអង្កេតលើ
ការស្លាប់របស់កម្មករផលិតស្បែកជើងម្នាក់ឈ្មោះJoseph Kellerការស៊ើបអង្កេតបានបង្ហាញ
អោយដឹងថាការស្លាប់របស់គាត់គឺបណ្ដាលមកពីការធ្វើអត្តឃាតហើយគាត់បានបន្សល់
ទុកនូវក្រដាសមួយសន្លឹកដែលបានសរសេរនូវឃ្លាមួយដែលដកស្រង់ចេញពីបទចម្រៀង
"Gloomy Sunday" ដែលកំពុងតែពេញនិយម។ បន្តរបន្ទាប់ក៏មានករណីធ្វើអត្តឃាតស្រដៀង
គ្នានេះកើតឡើងដែលក្នុងនោះរាល់ករណីគឺសុទ្ធតែមានពាក់ព័ន្ធជាមួយបទចម្រៀង "Gloomy
Sunday" ទាំងអស់ក្នុងនោះមានមនុស្សពីរនាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនដោយបាញ់ខ្លួនឯង
ខណៈពេលដែលកំពុងស្ដាប់ក្រុមចម្រៀងមួយក្រុមច្រៀងបទ "Gloomy Sunday" ហើយ
បុរសម្នាក់បានសម្រាប់ខ្លូនឯងដោយបោកក្បាលទៅនឹងជញ្ជាំងក្រោយពេលសំណូមពរបទ
"Gloomy Sunday" ក្នងកម្មវិធីក្លឹបកំសាន្ត ចំណែកឯនៅទីក្រុង New York វិញមានអ្នកសរសេរ
អត្ថបទម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួនហើយបានបន្សល់ទុកនូវបណ្ដាំអោយគេប្រគុំ
បទ "Gloomy Sunday" នៅក្នុងពិធីបុណ្យសពរបស់នាង។យ៉ាងហោចណាស់ក៏មានមនុស្ស
ជាង១០០នាក់ដែរដែលបានធ្វើអត្តឃាតដែលមានពាក់ពន្ធជាមួយបទចម្រៀងនេះ។
មនុស្សជាច្រើនបាននិយាយថាអត្ថន័យនៃបទចម្រៀងដ៏សែនស្រងេះស្រងោចមួយនេះបាន
ក្លាយជាបុព្វហេតុនៃការធ្វើអត្តឃាតនៃមនុស្សអស់ទាំងនោះ។ អ្នកស្លាប់ដែពាក់ពន្ធនឹងបទ
ចម្រៀងនេះមានគ្រប់វណ្ណៈគ្រប់វ័យពីអភិជននិងអ្នកក្រ ចាស់និងក្មេង។ ជាចុងក្រោយវា
មិនមានអ្វីគួរអោយភ្ញាក់ផ្អើលទេដែលអ្នកនិពន្ធបទ "Gloomy Sunday" Rezső Seress បានធ្វើអត្តឃាតដោយលោតពីលើផ្ទះក្នុងឆ្នាំ១៩៦៨។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ phespirit