CamNews

ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវវាយប្រហារដោយទឹកជំនន់នៅ ក្នុងខែក្រោយ

រដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ប្រទេសឥណ្ឌូនេស៊ីបានធ្វើការប៉ាន់ស្មានថាទឹកជំនន់នឹងត្រូវ
ធ្វើការវាយប្រហារទៅលើផ្នែកមួយចំនួនធំនៃកោះ ជ្វា ស៊ូមាត្រា, ភាគខាងកើត និងខាង
ត្បូងកោះកាលីម៉ាន់តាន់នៅក្នុងខែខាងមុខនេះ, នេះបើតាមការចេញផ្សាយមួយរបស់កា
សែត ចាកាតាប៉ុស្តិ៍នៅក្នុងថ្ងៃសុក្រនេះ។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បាល់តាសា កាំប៊ូយ៉ាបានិយាយថា "ការកើនឡើងនៃភ្លៀង
ធ្លាក់យ៉ាងខ្លាំង និងខ្យល់ដ៏ខ្លាំងនៅលើកោះ ជ្វានឹងបង្កអោយមានជាទឹកជំនន់"។
សំអាងលើឯកសារពីទីភ្នាក់ងារឧតុនិយម, និងភូមិសាស្រ្ត លោករដ្ឋមន្រ្តីបាននិយាយទៀត
ទឹកជំនន់នេះអាចនឹងកើតមានខ្លាំងជាងគេនៅក្នុងតំបន់ភាគច្រើននៃ អាឈីពីឡាហ្គូ។
ភ្លៀងធ្លាក់ដ៏ខ្លាំងនឹងត្រូវព្យាករណ៍ថានឹងបញ្ចប់នៅក្នុងចុងខែកុម្ភះ, ដែលក្នុងអំឡុងពេល
នោះកំពស់ទឹកភ្លៀងនឹងត្រូវកើនឡើងដល់ ៥០០មែត្រនឹងត្រូវចុះមកត្រឹម៣០០មែត្រនៅ
ខែមិនា។​ ហើយភ្លៀងធ្លាក់ដ៏ខ្លាំងនេះមិនមែនជាបញ្ហាតែមួយដែលធ្វើអោយមានទឹកជំនន់
នោះឡើយ ការបំផ្លិចបំផ្លាញបរិស្ថានដូចជាការកាប់បំផ្លាញព្រៃឈើដែលធ្វើអោយធ្លាក់
ចុះនៃការបាំងបិទការហូរច្រោះដីក៏ជាបញ្ហាដែលបង្កអោយមានទឹកជំនន់នេះផងដែរ។
ក្រសួងក៏បានធ្វើការប៉ាន់ស្មានដែលថាទឹកជំនន់នៅក្នុងរដូវកាលនេះនឹងដូចជាទឹកជំនន់
ដែលបានកើតឡើងកាលពីឆ្នាំ២០០២ និង២០០៦កន្លងមក, ក៏ប៉ុន្តែការបំផ្លិចបំផ្លាញនឹងមាន
ការថយចុះពីព្រោះអាជ្ញាធរដែនដីនៅតាមតំបន់បានរៀបចំនូវកិច្ចការសំខាន់ៗបានរួចរាល់។
គាត់បាននិយាយទៀតថា "ពួកយើងសង្ឃឹមថាទឹកជំនន់នឹងមិនធ្វើអោយមានការបំផ្លាញធ្ងន់
ធ្ងរនោះទេជាពិសេសនៅក្នុងទីក្រុងចាកាតា"៕

ដោយ​ វឌ្ឍនា

Tags: floodindonesia