ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ទឹកកកពីលើភ្នំមួយនៅក្នុងភាគឥសានខេត្ត
បាដាសាម ប្រទេសអាហ្គានីស្ថានបានកើនឡើងដល់២៦នាក់ហើយ, នេះបើតាមមន្រ្តី
ប្រចាំតំបន់បានធ្វើការនិយាយនៅក្នុងថ្ងៃពុធនេះ។
មន្រ្តីប្រចាំតំបន់ម្នាក់បាននិយាយថា "របាយការណ៍ចុងក្រោយត្រូវបានទទួលពីតំបន់
ដាច់ស្រយាលមួយនៅក្នុងខេត្តបាដាសាម ដែលបានបង្ហាញថាយ៉ាងហោចណាស់
មនុស្ស២៦នាក់បានស្លាប់ដែលក្នុងនោះរួមមានស្រ្តីនិងកុមារផងដែរ ដែលបានបាត់បង់
ជីវិតដោយសារតែការរអិលធ្លាក់នៃទឹកកកពីលើភ្នំនៅតំបន់មួយចំនួនក្នុងខេត្តចាប់តាំង
ពីថ្ងៃចន្ទមក"។
គួរបញ្ជាក់ថាការធ្លាក់ព្រិលដ៏ខ្លាំងបានគ្របដណ្តប់ទៅកាន់តំបន់ភាគខាងជើងនិងភាគ
កណ្តាលនៃប្រទេសអាហ្គានីស្ថានរយះពេលមួយសប្តាហ៍មកហើយ៕
ដោយ
វឌ្ឍនា