មានការប៉ះទង្គិចគ្នាមួយរវាងរថភ្លើងនិងរថយន្ត ផីក អាប់ (Pick up)មួយគ្រឿងនៅក្នុងភាគ
ខាងត្បូងខេត្ត ប្រាឆាប់ គីរីខាន់ របស់ប្រទេសថៃដែលបានធ្វើអោយមនុស្សម្នាក់បានស្លាប់
និង ១២៤នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃពុធម្សិលមិញនេះ។
នៅក្នុងការប៉ះទង្គិចនេះផងដែរទូររថភ្លើងចំនួនពីរបានភ្លាត់ចេញពីផ្លូវដែក ហើយរថយន្តក៏
បានឆាបឆេះផងដែរ។
បើតាមសារពត៌មានក្នុងស្រុករបស់ប្រទេសថៃបានអោយដឹងថា រថភ្លើងបានរត់ទៅបុករថ
យន្ត ផីក អាប់នៅពេលដែលរថយន្តមួយនេះបានបើកឆ្លងកាត់ផ្លូវរថយន្តភ្លើងនៅឯស្ថានីយ
រថភ្លើង ប្រាន់ បូរី ក្នុងខេត្ត ប្រាឆាប់ គីរីខាន់៕
ដោយ
វឌ្ឍនា