CamNews

យល់ដឹង 

ភស្តុតាងថ្មី ពីមូលហេតុ នៃការផុត ពូជរបស់ ដាយណូស័រ

រដ្ឋកាលីហ្វញ៉ាៈ  ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិ អាមេរិកបាននិយាយថា នៅក្នុងកិច្ចពិភាក្សា
ដែលកំពុងតែ ប្រព្រឹត្តឡើង អំពីមូលហេតុនៃការស្លាប់ របស់ពពួកសត្វ ដាយណូស័រ ដោយ
ភស្តុតាងថ្មី បានបង្ហាញថា ផ្កាយដុះកន្ទុយមួយ ឬដុំថ្មអវកាសមួយ ឬ អាស្ទេរ៉ូអ៊ីតមួយគឺជា
ដើមហេតុដែលធ្វើឲ្យ ដាយណូស័រផុតពូជ។

ផលប៉ះពាល់នៃ ផ្កាយដុះកន្ទុយ ឬ អាស្ទេរ៉ូអ៊ីតត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត យកមកធ្វើការ
ពិចារណា អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែទ្រឹស្តីដទៃទៀត ត្រូវបានផ្តោតទៅ
លើ ការផ្ទុះឡើងនៃភ្នំភ្លើង និងការប្រែប្រួល នៃអាកាសធាតុ។

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្ត នៅមហាវិទ្យាល័យ នៃរដ្ឋកាលីហ្វញ៉ា Berkeley ជាមួយនឹង
ក្រុមអ្នកវិទ្យាសាស្រ្ត មកពីចក្រភពអង់គ្លេស និងហូឡង់ បានធ្វើការកំណត់អំពីទ្រឹស្តី អស់
ទាំងនោះដោយផ្តោតទៅលើ ការបរិច្ឆេទដ៏ជាក់លាក់បំផុតនៃ ការផុតពូជរបស់ ដាយណូស័រ
កាលពី ៦៦លានឆ្នាំមុន និងការប៉ះទង្គិច នៃផ្កាយដុះកន្ទុយ ឬ អាស្ទេរ៉ូអ៊ីត។ 

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ផ្កាយដុះកន្ទុយ ឬអាស្ទេរ៉ូអ៊ីតគឺជា
មូលហេតុតែមួយគត់ នៃការផុតពូជរបស់ពពួក ដាយដូស័រនៅលើ ភពផែនដី៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifestyle knowledge យល់ដឹង