ព័ត៌មានកីឡា៖ ថ្នាក់ដឹក Chelsea និយាយថា ក្រុមគាត់កំពុងតែទទួលការលងបន្លាចយ៉ាងខ្លាំងក្លា ខណៈ ពេលចង្កោមនៃបញ្ហារបួសកីឡាកររបស់គាត់នៅមិនទាន់មានភាពប្រសើរនៅឡើង ។
ក្រោយពីបានទៅលេងផ្ទះ Manchester United រួចមក លោក Jose Mourinho មិនសូវមានអារម្មណ៍សុខស្រួលប៉ុន្មានទេ តួយ៉ាងពេលនេះរួបគាត់បានថ្លែងប្រាប់អ្នកការសែតថា បញ្ហានៅតែបន្ដកើតមានជានិច្ច ចំពោះក្រុមគាត់ ដូចជាការប្រឈមមុខរបួសកីឡាករ មាន Diego Costa Ramires និង Loïc Rémy ។ Diego Costa ក្រោយពីវិលត្រលប់មកពីព្យាបាលវិញ គាត់សង្ឃឹមថា និងមានកាល្អប្រសើរឡើងរាល់ការគ្រប់វគ្គបន្ដបន្ទាប់ ប៉ុន្ដែក្រោយពីប៉ះជាមួយ Man United ពេញមួយការប្រកួត បែជារបួសចាស់រើឡើង ។ ហើយរឿងដែលសំខាន់ត្រូវប្រឈមុខ ថ្ងៃនេះក្រុមរបស់គាត់ត្រូវប៉ះជាមួយ Shrewsbury ក្នុងជំនួបប្រកួត Leage Cup ដែលនេះជាការភ័យខ្លាចធំបំផុត រូបគាត់ត្រូវប្រឈមមុខ។ សម្រាប់ការប្រកួតបន្ដ Chelsea ត្រូវប៉ះជាមួយ QPR នៅថ្ងៃសៅរ៍ សប្ដាហ៍នេះទៀតក្នុងការប្រកួត Premier League ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ irishtimes