CamNews

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃកើនឡើង ដល់៨២៣នាក់ហើយ

ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ជាង
៨០០នាក់ហើយ បើទោះបីជាទឹកបានស្រកនៅតាមតំបន់មួយចំនួនក៏ដោយ។
សេចក្តីរាយការណ៍ចុងក្រោយដែលបានមកពីខេត្តរងគ្រោះនៅក្នុងភាគកណ្តាលនិងភាគ
ខាងជើងបានអោយដឹងថាចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងនៅឡើយ ដែលនៅពេលនេះ
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨២៣នាក់ហើយ និង៣នាក់ទៀតនៅតែបន្តបាត់ខ្លួន។
ទឹកជំនន់ដ៏អាក្រក់ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសថៃនេះបានចាប់ផ្តើមនៅក្នុងខែកក្កដា ដែល
បានប៉ះពាល់ដល់ខេត្តចំនួន ៦៥ក្នុងចំណោមខេត្តទាំង ៧៧ ដែលបានធ្វើអោយផ្ទះរបស់ប្រ
ជាពលរដ្ឋរាប់ពាន់ខ្នងត្រូវបានបំផ្លាញ និងរោងចក្រឧស្សាហកម្មមួយចំនួនត្រូវបានបិទទ្វា។
គួរបញ្ជាក់ថានៅពេលនេះទឹកជំនន់នៅក្នុងប្រទេសថៃនៅតែបន្តប៉ះពាល់ដល់ប្រជាជនជាង
២លាននាក់នៅក្នុងខេត្ត​ចំនួន៥៕

ដោយ វឌ្ឍនា

Tags: floodthaideath