លោកអ្នកនឹងបានដឹងថាតើការសម្រេចចិត្តពិតជាមានសារៈសំខាន់យ៉ាងណាក្នុងខ្សែភាពយន្តរឿង
Brave 3D។
ខ្សែភាពយន្ត Brave 3D គឺជាខ្សែភាពយន្តគំនូរជីវចល 3D របស់ Pixar Animation Studio ប្រចាំឆ្នាំ
២០១២។ ខ្សែភាពយន្តនេះនិពន្ធ និងដឹកនាំផលិតដោយ Mark Andrews និង Brenda Chapman
ជាខ្សែភាពយន្តរបស់ Walt Disney សហការណ៍ផលិតជាមួយនិង Pixar Animation Studio មាន
ការចូលរួមបញ្ចូលសម្លេងដោយតារាល្បីៗជាច្រើនដូចជា Kelly Macdonald, Billy Connolly ក៏ដូច
ជា Emma Thompson ជាដើម។
ខ្សែភាពយន្តនេះនិយាយពីដំណើររឿងរបស់បុត្រីរបស់ស្ដេចប្រហារខ្លាឃ្មុំ ដែលព្យាយាមធ្វើគ្រប់
បែបយ៉ាងដើម្បីចៀសអោយផុតពីជីវិតរៀបការដែលរាល់បុត្រីរបស់មហាក្សត្រត្រូវតែជួប។ នាង
បានជួបជាមួយនិងមេធ្មប់ ហើយនាងបានសុំអោយមេធ្មប់ជួយប្រើវេទមន្តដើម្បីកែប្រែម្ដាយរបស់
នាង ប៉ុន្តែដោយសារតែការសម្រេចចិត្តមិនបានសព្វជ្រុងជ្រោយរបស់នាង បានប្រែក្លាយម្ដាយ
ជាទីស្រលាញ់របស់នាងអោយក្លាយជាសត្វខ្លាឃ្មុំ ដែលជាសត្វដែលឪពុករបស់នាងតែងតែតាម
សម្លាប់តាំងពីដើមមក។ ដូចនេះនាងត្រូវតាំងចិត្តអោយក្លាហានដើម្បីពុះពាររាល់បញ្ហាដើម្បីប្រែ
ម្ដាយរបស់គេអោយក្លាយជាមនុស្សធម្មតាវិញ។
ខ្សែភាពយន្តនេះត្រូវបានផលិតឡើយដោយឧទ្ទិសកុសលដល់ Steve Jobs ដែលជាអតីត CEO
របស់ Pixar Animation Studio ហើយលោកបានស្លាប់កាលពីថ្ងៃទី ៥ តុលា ឆ្នាំទៅមិញក្នុងអាយុ
៥៨ ឆ្នាំ។
យុវវ័យជាច្រើនរង់ចាំចូលទស្សនាខ្សែភាពយន្ត
ហើយកាលពីរាត្រីថ្ងៃទី ៣១ កក្កដា ម្សិលមិញនេះមានការចាក់បញ្ចាំងខ្សែភាពយន្តរឿង Brave
3D ជាលក្ខណៈ Premiere លើកដំបូងនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣
ដោយទទួលបានការគាំទ្រ និងចូលទស្សនាយ៉ាងច្រើនពីសំណាក់យុវវ័យ មិនត្រឹមតែប៉ណ្ណោះ
យើងសង្កេតឃើញមានវត្តមានឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចូលរួមក្នុងកម្ម
វិធីចាក់បញ្ចាំង Premiere ខ្សែភាពយន្តរឿង Brave នេះផងដែរ។
ឯកឧត្តម ខៀវ កញ្ញារិទ្ធ ផ្ដល់កិត្តិយសក្នុងការចួលរួមកម្មវិធី Premiere ខ្សែភាពយន្តរឿង Brave
ខ្សែភាពយន្តរបស់ Walt Disney និង Pixar រឿង Brave និងចាប់ចាក់បញ្ចាំងជាសាធារណៈចាប់
ពីថ្ងៃទី ២ ខែសីហា នេះតទៅនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕
ដោយ៖ ម៉ូកា