CamNews

មីយ៉ាន់មាលើកលែងទោសដល់ទណ្ឌិតចំនួន ៦,៦៥៦នាក់

យោងតាមរបាយការណ៍ផ្លូវការមួយដែលចេញផ្សាយក្នុងថ្ងៃសុក្រនេះបានអោយដឹងថា
អ្នកទោសចំនួន៦,៦៥៦នាក់ដែលក្នុងនោះមានស្ត្រីចំនួន៥៩៦នាក់ទៀតត្រូវបានធ្វើការ
ដោះលែងក្រោមការលើកលែងទោសដោយលោកប្រធានាធិបតី យូ ថេន សេន របស់
ប្រទេសមីយ៉ាន់មាដើម្បីធ្វើការអបអរក្នុងថ្ងៃខួបលើកទី៦៤ឆ្នាំនៃទិវាបុណ្យឯករាជ្យរបស់
ប្រទេសខ្លួន។
នៅក្នុងការលើកលែងទោសដែលបានធ្វើឡើងកាលពីថ្ងៃទី២ ខែមករាកន្លងទៅនេះអ្នក
ដែលត្រូវបានកាត់ទោសប្រហារជីវិតចំនួន ៣៣នាក់ ដែលមានស្រ្តី២នាក់ត្រូវបានបន្ថយ
មកត្រឹមដាក់គុកអស់មួយជីវិត, ទណ្ឌិតចំនួន ១,១១៨នាក់ដែលមានស្រ្តីចំនួន១៣០នាក់
ដែលត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយះពេលលើសពី៣០ ឆ្នាំត្រូវបានកាត់
បន្ថយទោសរយះពេល៣០ឆ្នាំ, ទណ្ឌិតចំនួន ២,៧០២នាក់ដែលមានស្រ្តី ៤០២នាក់ដែល
ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយះពេលពី២០ ទៅ៣០ឆ្នាំត្រូវបានបន្ថយចំនួនទោស
២០ឆ្នាំ, អ្នកទោសចំនួន ៣៥,១១១នាក់ដែលមានស្រ្តី ៥,២៥៦នាក់ដែលត្រូវបានកាត់
ទោសអោយជាប់ពន្ធនាគាររយះពេលក្រោម២០ឆ្នាំត្រូវបានបន្ថយទោស៤ភាគនៃចំនួន
ឆ្នាំដែលត្រូវជាប់ ដែលចំនួនសរុបនៃទណ្ឌិតដែលបានទទួលការលើកលែងទោសមាន
ចំនួនសរុប ៣៨,៩៦៤នាក់។
នេះគឺជាលើកទី៣ហើយនៃការលើកលែងទោសដល់ទណ្ឌិត ក្រោយពីរដ្ឋាភិបាលថ្មីរបស់
លោក ថេន សេនបានឡើងកាន់អំណាចកាលពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១១កន្លងទៅ។
ក្នុងការលើកទោសចំនួន២លើកមកហើយនោះលើកទី១មានដោះលែងអ្នកទោសអោយ
មានសេរីភាពចំនួន ១៤,៧៥៨នាក់ និងលើកទី២ ៦,៣៥៩នាក់៕

ដោយ វឌ្ឍនា
Xinhua

Tags: releasemyanmarprisoner