CamNews

ប្រធានាធិបតីមីយ៉ាន់ម៉ានឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ សឹង្ហបុរីក្នុងពេលឆាប់ៗនេះ

លោកប្រធានាធិបតីរបស់សហភាពមីយ៉ាន់មា យូ ថេន​ សេន នឹងធ្វើដំណើរទស្សនះកិច្ចទៅ
កាន់ប្រទេសសឹង្ហបុរីក្នុងពេលឆាប់ៗនេះ, នេះបើតាមការប្រកាសជាផ្លូវការមួយនៅក្នុងថ្ងៃព្រ
ហស្បត្តិ៍នេះប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃដំណើរទស្សនះកិច្ចនោះឡើយ។
នេះគឺជាដំណើរទស្សនះកិច្ចលើកទីមួយហើយរបស់ប្រធានាធិបតី យូ ថេន សេន ទៅកាន់
បណ្តាប្រទេសដែលជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ចាប់តាំងពីលោកចូល
កាន់ដំណែងកាលពីខែមិនា ឆ្នាំ២០១១មក។
លោកថេន សេនបានជួបពិភាក្សាជាមួយនិងរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីម្តងហើយកាលពីខែ
ធ្នូ ឆ្នាំ២០១១កន្លងទៅ ដែលធ្វើការពិភាក្សាអំពីជំនួយសង្គ្រោះរបស់សឹង្ហបុរីទៅលើភូមិចំនួន
២៥ក្នុងតំបន់ យាងហ្គន (Yangon) ដែលបានវាយប្រហារដែលខ្យល់ព្យុះកាលពីខែឧសភា ឆ្នាំ
២០០៨។
យោងតាមស្ថិតិផ្លូវការបានអោយដឹងថាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសមីយ៉ាន់មា
និងសឹង្ហបុរីបានកើនឡើងដល់ ២.០៧៤ពាន់លានដុល្លា កាលពីឆ្នាំ ២០១០-២០១១។ ការនាំ
ចេញរបស់មីយ៉ាន់មាទៅកាន់សឹង្ហបុរីមានចំនួន ៤៤៦.៤លានដុល្លា ខណៈពេលដែលការនាំ
ចូលពីសឹង្ហបុរីមានចំនួន ១.៦២៨ពាន់លានដុល្លា ដែលមានឪនភាព ១.១៨១ពាន់លានដុល្លា៕

ដោយ វឌ្ឍនា
ប្រភព៖ Xinhua

Tags: singaporepresidentmyanmar