CamNews

ទូរស័ព្ទ 

Nokia Lumia 800​ពណ៌ស​បង្ហាញខ្លួន​ហើយ​ក្នុងខែកុម្ភៈ​នេះ

កាលពីម្សិលមិញ ថ្ងៃទី០៦ កុម្ភៈ ២០១២ Nokia បានប្រកាសថា Nokia Lumia 800 ពណ៌ស នឹងត្រូវបញ្ចេញលក់ក្នុងខែនេះហើយ។

Nokia Lumia 800ពណ៌សនេះ ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows � Phone
7.5, មានរូបរាងយ៉ាងល្អប្រណីត, ផ្តល់ភាពងាយស្រួលក្នុងការប្រមូលលេខទំនាក់ទំនង
ពីហ្វេសប៊ូក អ៊ីមែល&សៀវភៅ កត់លេខទំនាក់ទំនងក្នុងទូរស័ព្ទមកដាក់បញ្ចូលគ្នាតែមួយ
និងមានអ៊ិនធឺណិត IE9។ ក្រៅអំពីកញ្ចក់ AMOLEDដ៏ខ្មៅក្រឹបដែលមានទំហំ 3.7 អ៊ិញ និង
អង្គគណនា 1.4 GHz,Nokia Lumia 800មានម៉ាស៊ីនថតរូប 8MP កញ្ចក់អុបទិក Carl Zeiss,
វីដេអូ HD, អង្គចងចាំក្នុងម៉ាស៊ីនចំនួន 16GB និងឃ្លាំងសំរាប់រក្សារូបភាពនិងចំរៀងនៅក្នុង
SkyDrive ថែមទៀត។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺ វាអាចឲ្យអ្នកប្រើប្រាស់ទៅ​ទាញ​
យកកម្មវិធីដ៏ច្រើនពី Marketplace ដែលបច្ចុប្បន្នបានកើនឡើងដល់ 55.000 (ហា សិបប្រាំ
ពាន់) កម្មវិធីហើយ។

លោក IlariNurmi នាយករងផ្នែកProduct Marketing បានលើកឡើងថា ៖ �ចាប់តាំងពី
ចេញ​លក់ដំបូងកាលពីឆ្នាំមុន Nokia Lumia 800ទទួលបានរង្វាយតម្លៃខ្ពស់នៅទូទាំង
ពិភពលោក។ ឥឡូវនេះ Nokia Lumia 800ផ្តល់ជូនពណ៌ស ដែលគួរឲ្យគយគន់ និងប្រកប
ទៅ​ដោយសមត្ថភាពដំណើរការ ខ្ពស់។
ប្រភព៖ Nokia

Tags: nokiareleasewhitenokia lumia 800february