អ្នកច្នៃប្រឌិតជនជាតិចិនម្នាក់ រចនាបានសម្រេចនូវប្រភេទរថយន្ដថ្មីដែលមានលទ្ធភាពអាច
ធ្វើដំណើរបាននៅលើគ្រប់សណ្ឋានផ្លូវ ដូចជាថ្ម ខ្សាច់ ទឹកកក និងនៅលើទឹកទន្លេជាដើម។
លោក Yuhan Zhang អាយុ ២១ឆ្នាំ ជនជាតិចិន បានទទួលជោគជ័យក្នុងការរចនារថយន្ដ
ពិសេសមួយប្រភេទដែលមានឈ្មោះថា Volkswagen Aqua ដើម្បីចូលរួមក្នុងការប្រកួតស្នាដៃ
ដែលជាជំនួយរបស់ក្រុមហ៊ុនផលិតរថយន្ដអាឡឺម៉ង់។
រថយន្ដនេះមានព័ណ៌ស្រស់ និងភ្លឺរលោង ជាមួយនឹងកង្ហារចំនួន ៤ និងថង់ខ្យល់ដើម្បីអាច
អោយរថយន្ដហោះឡើងបាន។ រថយន្ដនេះអាចធ្វើដំណើរនៅលើគ្រប់ស្ថានភាពផ្លូវ និងមាន
ល្បឿនជាអតិបរមាគឺ ៦២ miles/ម៉ោង ព្រមទាំងអាចហោះឡើង ឬដំណើរការដោយភាពនឹង
ស្រួល ទៅតាមសណ្ឋានផ្លូវ។
រថយន្ដពិសេសនេះ ដំណើរការដោយម៉ាស៊ីន ២ ប្រើប្រាស់ថាមពលភ្លើងដែលបានមកពីអា
គុយ hydrogen មិនបញ្ចេញឧស្ម័ន carbon ក្នុងនោះ ម៉ាស៊ីនមួយគឺសម្រាប់បញ្ចូលខ្សល់ទៅ
ក្នុងស្រទាប់ស្បែកគ្របដណ្ដប់ជុំវិញរថយន្ដ ដើម្បីអោយវាអាចលើកខ្លួនឡើងផុតពីដីនៅក្នុង
ពេលធ្វើដំណើរ។
លោក Yuhan Zhang ថ្លែងថា ៖ "រថយន្ដនេះដូចទៅនឹងព្រំខ្យល់ អាចធ្វើដំណើរស្មើនៅលើ
ខ្សាច់ ទឹកក និងទឹកទន្លេជាដើម។ ខ្ញុំសង្ឃឹមថា រថយន្ដ Volkswagen Aqua នេះ នឹងក្លាយទៅ
ជារថយន្ដប្រណិតដែលមានតម្លៃថោកសមរម្យ ហើយក្នុងថ្ងៃណាមួយវានឹងត្រូវបានគេពេញ
និយមប្រើប្រាស់គ្រប់ទិសទី" ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ carbodydesign