CamNews

កំសាន្ត 

Think Like A Man យកឈ្នះ The Hunger Games

បន្ទាប់ពី ៤ សប្ដាហ៍ជាប់ៗគ្នាដែលមានអ្នកទស្សនាច្រើនបំផុតនៅអាមេរិក ខ្សែភាពយន្ដ
ដែលត្រូវបានផលិតទៅតាមរឿងប្រលោមលោករបស់អ្នកនិពន្ធ Suzanme Collins ត្រូវ
បានខ្សែភាពយន្ដបែបកំប្លែងរឿង Think Like A Man ដំណើមបានដំណែងជាអ្នកនាំមុខ។

"Think Like A Man" គឺជាកំពូលខ្សែភាពយន្ដនាំមុខគេសប្ដាហ៍នេះនៅអាមេរិក

Taylor Schilling និង Zac Efron ក្នុងខ្សែភាពយន្ដមនោសញ្ចេតនា "The Lucky One"

"The Hunger Games" ធ្លាក់មកនៅលេខ ៣ បន្ទាប់ពីនៅលើគេបានមួយខែ

នៅក្នុងសប្ដាហ៍នេះ តារាងចំណាត់ថ្នាក់នៃកំពូលខ្សែភាពយន្ដមានអ្នកចូលមើលច្រើន
បំផុតនៅអាមេរិក មានការផ្លាស់ប្ដូរច្រើនជាមួយនឹងវត្ដមាននៃខ្សែភាពយន្ដថ្មីចំនួន ៣ នោះ
គឺរឿង Think Like A Man , The Lucky One និង Chimpanzee។ ដោយទទួលបានប្រាក់
ចំណូលពីការលក់សំបុត ៣៣លានដុល្លារអាមេរិក ខ្សែភាពយន្ដកំប្លែងដែលប្រមូលផ្ដុំទៅ
ដោយតារាស្បែកខ្មៅជាច្រើនរូប The Hunger Games បានក្លាយជាខ្សែភាពយន្ដនៅដើម
តារាង។ ខ្សែភាពយន្ដមនោសញ្ចេតនារបស់ Zac Efron ទទួលបានប្រាក់ចំណូល ២២,៨
លានដុលា្លរ។

Think Like A Man របស់ Steve Harvey គឺជាស្នាដៃមួយដែលយកគំនិតពីសៀវភៅ Act
Like A Lady។ ខ្សែភាពយន្ដនេះនិយាយអំពីគូស្វាមីភរិយា ៤គូ ក្នុងនោះនារីជាប្រពន្ធបាន
ចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថដោយសារតែសៀវភៅរបស់ Harvey ។ នៅពេលដឹងថា ប្រពន្ធ
ត្រូវទទួលឥទ្ធិពលពីសៀវភៅនេះ បុរសជាស្វាមីទាំង ៤នាក់ក៏បានរកវិធីដើម្បីធ្វើអោយវិល
មកស្ថានភាពដើមវិញ។ Think Like A Man មានការចូលរួមសំដែងពីសំណាក់តារាស្បែក
ខ្មៅយ៉ាងច្រើនរូបផងដែរ ដូចជា Meagan Good, Regina Hall, Taraji P. Henson និង តារា
ចម្រៀង Chris Brown៕

Top 10 នៃខ្សែភាពយន្ដដែលមានអ្នកទស្សនាច្រើនបំផុតនៅអាមេរិក៖

1. Think Like A Man - Sony/ ScreenGems - ៣៣លានដុល្លារ

2. The Lucky One - Warner Bros. - ២២,៨លានដុល្លារ

3. The Hunger Games - Lionsgate - ១៤,៥លានដុល្លារ

4. Chimpanzee - Disneynature - ១០,២លានដុល្លារ

5. The Three Stooges - Fox - ៩,២លានដុល្លារ

6. The Cabin in The Woods - Lionsgate - ៧,៧៥លានដុល្លារ

7. American Reunion - Universal - ៥,២៣លានដុល្លារ

8. Titanic 3D - Paramount - ៥លានដុល្លារ

9. 21 Jump Street - Sony/ Columbia - ៤,៦លានដុល្លារ

10. Mirror Mirror - Relativity Media - ៤,១១លានដុល្លារ

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: film movie