ស្ទើរតែមិនគួរអោយជឿ ៖ អ្នកភូមិ នៅភាគខាងលិច ប្រទេស ស្រីលង្កា ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង នៅពេលដែលបានជួបករណី ដ៏កម្រ និង ស្ទើរតែមិនគួរអោយជឿ នោះ គឺ អាព្ភូតហេតុ ភ្លៀងធ្លាក់ត្រី នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មានបរទេស ប៊ីប៊ីស៊ី ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា បណ្តាត្រីរស់ទាំងនេះ បានធ្លាក់ចុះមកដី អំឡុងពេលមាន ព្យុះភ្លៀងមួយមេយ៉ាងធំ ខណៈបណ្តាត្រីទាំងនេះ ត្រូវបានគេជឿថា បាននាំយកទៅលើអាកាស ដោយស្រូបយកចេញពីទន្លេ អំឡុងពេលដែលមាន ព្យុះភ្លៀង ។ ខណៈពេលដែលមានព្យុះភ្លៀង ក្រុមអ្នកភូមិ បានលាន់ឭសម្លេង ធ្លាក់យ៉ាងខ្លាំង ខុសប្លែកពីធម្មតា ខណៈស្ទុះទៅមើល រកអោយ ឃើញថា មានករណី ភ្លៀងធ្លាក់ត្រីទៅវិញ ។
គួររំឭកថា នេះពុំមែនជាករណី ដំបូង នៅក្នុងប្រទេស ស្រីលង្កានោះទេ ពោល កាលពីអំឡុងឆ្នាំ ២០១២ កន្លងទៅ ធ្លាក់មានករណីដ៏ចម្លែក ស្រដៀងគ្នា នេះរួចម្តងមកហើយ នោះគឺ ភ្លៀងធ្លាក់ បង្គា នៅឯភាគខាងត្បូង ប្រទេស។ យ៉ាងណាមិញ បើយោងតាមសម្តីអ្នកវិទ្យាសាស្រ្ត សរបញ្ជាក់ អោយដឹងថា ករណីដ៏កម្រ ភ្លៀងធ្លាក់ត្រី អាចកើតឡើងទៅបាន នៅពេលណា ដែលមានករណី ខ្យល់គួចទឹក ឬក៏ ព្យុះភ្លៀង ដែលបានគួចយកទឹក ឡើងទៅលើអាកាស ខណៈអាចនឹងនាំយក ទៅជាមួយនឹង បណ្តាត្រី ក៏ដូចជា កង្កែបមួយចំនួន ។
យោងតាមសម្តីសាក្សី ដែលជាអ្នកភូមិ រស់នៅក្នុងស្រុក Chilaw ភាគខាងលិច ប្រទេស អោយ ដឹងថា ករណីភ្លៀងធ្លាក់ត្រី ដ៏កម្រមួយនេះ បានកើតឡើង កាលពីពេលកន្លងទៅនេះ ពោលនៅ ថ្ងៃច័ន្ទ ដោយនៅក្នុងនោះ គេឃើញមានត្រី ធ្លាក់គ្រប់ទីកន្លែង មានតាំងពីនៅលើដំបូងផ្ទះ តាម ដងផ្លូវ តាមចំការជាដើម ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី