នៅខេត្ត Segovia ប្រទេសអេស៉្បាញបានបន្យល់ទុកនូវសំណង់បុរាណមួយដ៏ធំអស្ចារ្យ
ត្រូវបានអភិរក្សយ៉ាងល្អ និងអាចឈរបានរឹងមាំបានដល់សព្វថ្ងៃ។
សំណង់នេះមានឈ្មោះថា Aqueduct of Segovia ប្រែមកថាជាសំណង់ជលមាគ៌ាដែល
មានតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទឹកសំរាប់ស្រោចស្រពដល់ប្រជាជនជំនាន់
រ៉ូម៉ាំង។
ក្រុមអ្នកស្រាវជ្រាវពុំបានរកឃើញច្បាស់ពីកាលបរិច្ឆេទនៃសំណង់មួយនេះឡើយ ប៉ុន្តែ
វាត្រូវបានប៉ាន់ស្មានថា សាងសង់ក្នុងរវាងសតវត្សទី១ និង២។ ជាមួយនឹងកំពស់ដ៏ខ្ពស់
អស្ចារ្យដល់ទៅ ២៨ម៉ែត សព្វថ្ងៃសំណង់នេះ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនពី
អន្តរជាតិមកទស្សនា៕
ដោយ៖ មិនា
ប្រភព៖ tour