CamNews

យល់ដឹង 

ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​ស្វែង​រក​វិធី ដើម្បី​បង្កើត​បេះ​ដូង​មនុស្ស

អេស្ប៉ាញ៖ ក្រុមអ្នកស្រាវជ្រាវខាងវិទ្យាពេទ្យនៅក្នុងប្រទេសអេស្ប៉ាញ បាននិយាយថាពួកគេ នឹងអាចមានសមត្ថភាពបណ្តុះ នឹងចិញ្ចឹមបេះដូង របស់មនុស្សនៅខាងក្រៅ សារពាង្គកាយ ស្រាប់ការដូរបេះដូង ។

យោងទៅតាមសេចក្តីរាយការណ៍ពីទស្សនាវដ្តី The Wall Street បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតបានធ្វើការចិញ្ចឹមបេះដូង ហើយធ្វើការផ្លាស់ប្តូរ បេះដូងនោះ ឲ្យអ្នកជំងឺមួយចំនួន ដែលមានបញ្ហាបេះដូង។

បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវចង់មានកម្មវិធីបង្កើតនិងប្តូរបេះដូងសារជាថ្មី។ ម្យ៉ាងវិញទៀតក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអេស្ប៉ាញ បាននិយាយថា បើទោះបីជានៅក្នុងប្រទេសមានអាត្រានៃការបរិច្ចាកបេះដូងខ្ពស់បំផុតទូទាំងពិភពលោកយ៉ាងណាក្តី ក៏ប៉ុន្តែមានតែ អ្នកជំងឺប្រហែល ១០ ភាគរយប៉ុណ្ណោះដែលត្រូវការបេះដូងថ្មី ដែលត្រូវបានបរិច្ចាកដោយអ្នកដទៃ។

លោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ Gregorio Maranon នៅក្នុងទីក្រុង Madridប្រទេសអេស្ប៉ាញបាននិយាយថាៈ " ការពិសោធន៍សម្រាប់ គំរោងបណ្តុះបេះដូង ប្រហែលជាត្រូវរួចរាល់នៅក្នុងរយៈពេល ៥ ទៅ៦ឆ្នាំខាងមុននេះ ហើយបន្ទាប់ពីបានត្រូវបានពិនិត្យយ៉ាងជាក់លាក់ហើយ វាប្រហែលជានឹងអាចផ្ទេរ ឲ្យអ្នកជំងឺបាននៅក្នុងរយៈពែល១០ឆ្នាំខាងមុខ។ "

ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេស លោកស្រី Doris Taylor ដែលជាអ្នកធ្វើការបណ្តុះនឹងចិញ្ចឹម បេះដូងរបស់សត្វកណ្តុរ នីក្នុងមន្ទីរពិសោធន៍ នៅមហាវិទ្យាល័យ Minnesota បាននិយាយថា នាងជឿជាក់ថាវានឹងអាចទៅរួច៕


ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Barcelona Spain Jet crash