CamNews

កីឡាអន្តរជាតិ 

លោក Jorge ទទួច​ឡើង​​ថា​ Lionel Messi ពិត​ជា​មិន​បាន​ធ្វើ​​អំ​ពើ​ប្រឆាំង​ច្បាប់​នៅ អេស្ប៉ាញ​ឡើយ

ព័ត៌មានកីឡា៖ រឿងអាស្រូវកីឡាករល្បីឈ្មោះ របស់ Barcelona កាលដែលមានការចោទប្រកាន់ឡើង ពីចៅ​​ក្រមមួយរួប ថា រួបគាត់បានគេចវេសពីច្បាប់បង់ពន្ធរបស់រដា្ឋភិបាល និង សំណុំ​រឿង​ជាមួយ​គ្នានោះ​ដែរ​ សំ​​ណើរ​ករណីដំណោះស្រាយរបស់ លោក Jorge​ ក៏ត្រូវធ្វើការបដិសេធចោលទាំងស្រុងផងដែរ។ 

លោក Jorge ត្រួវជាឪពុករបស់ Lionel Messi ជនជាតិអាហ្សង់ទីន ព្យាយាមទទួចមុខតុលាការថា កូន​ប្រុស​​របស់​​​គាត់មិន បានប្រព្រឹត្ដ រឿងខុសច្បាប់ទាំងនោះឡើយ ខណៈពេលដែលមានការចោទប្រកាន់​នេះ​កើត​​ឡើង វាគឺជារឿងអាស្រូវមួយប៉ះពាល់ដល់ កេរ្ដិ៍ឈ្មោះ និង ប្រជាប្រិយភាពទៀតផង​។ 

ឪពុកកូនទាំង ២ នាក់ទទួលបានការចោទប្រកាន់លើករណីប្រឆាំងច្បាប់យ៉ាងក្ដៅគគុក ដែល​ជាប់​ពាក់​ព័ន្ធ​​ពី​ចន្លោះ ឆ្នាំ ២០០៧ - ០៩ ហើយបទល្មើដែលស្ថិតក្រោមការស្រាវរបស់អង្គចៅក្រមពេលនេាះ អាច​គំរាម​កំហែង​និង​​ឈានដល់ការជាប់គុក ប្រសិនបើភស្ដុតាងត្រូវបានរកឃើញ។​

កាលឡើយសម្រាប់រឿងក្ដីមួយនេះ​ លោក Jorge​ បានប្រើប្រាស់លុយចំនួន ៣.៩ លានផោន ដើម្បី​ជា​សំណង​​​ដោះស្រាយ ជាមួយក្រុមមន្រ្ដីពន្ធដាជនជាតិ អេស្ប៉ាញ  ហើយព្រះរាជអាជ្ញា ក៏យល់ព្រម​ទម្លាក់​ចោល​រឿងក្ដីនេះ ប៉ុន្ដែមានចៅក្រមម្នាក់ ធ្វើការបដិសេធនិង ការទាត់ចោលរបស់ ព្រះរាជអាជ្ញា ហើយ​ក៏លើកឡើងថា ជនជាប់ចោទត្រូវតែចូលដោះស្រាយជាមួយគាត់ ដើម្បីស្វែងរកភស្ដុតាង។ 

ថ្លែងពី ឪពុករបស់ជនជាប់ចោទដដែល បានធ្វើកិច្ចសម្ភាសផ្ទាល់ក្នុង វិទ្យុ អេស្ប៉ាញថា កូន​ប្រុស​របស់​គាត់​​មិន​បានប្រព្រឹត្ដិរឿង ខុសច្បាប់ទាំងនោះឡើយ ហើយចំពោះរឿងក្ដីនេះ មិនមាន​អ្វីត្រូវ​និយាយ​បន្ដ​ទៀត​ទេ។ ហើយមេធាវីការពារក្ដីរបស់គាត់ កំពុងតែដោះស្រាយរឿងនេះ ក៏និយាយដែរថា កូន​ប្រុស​គាត់​មិន​​បាន​​ធ្វើ​រឿងបែបនេះទេ។ 

អាន៖  Lionel Messi ប្រហែល​ជា​ត្រូវ​ជាប់​គុក​រយៈពេល ៦ ឆ្នាំ ប្រ​សិន​បើ​ទោស​កំហុស​និង​​ត្រូវ​រក​ឃើញ






ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 

 

 


Tags: Sport News Lionel Messi Jorge Spain tax evasion